ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនម្នាក់ពាក់ព័ន្ធករណីលួច

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ មានករណីអំពើលួច កើតឡើង ដែលសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ា ចំរ៉ុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅស្នាក់នៅបណ្តោះអាសន្នដូចខាងលើ ។ រីឯជនរងគ្រោះឈ្មោះ ទឹម ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅដូចកន្លែងកើតហេតុ ។

ប្រភពពីសមត្ថកិច្ចបញ្ជាក់ថាសម្ភារបាត់បង់រួមមានៈ លុយខ្មែរជាង ១៣លានរៀល,លុយដុល្លា ៨៨០ដល្លា, កាតទូរស័ព្ទ៨៤ដុល្លារ ។

សមត្ថកិច្ចបន្តថា ជាមួយការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានចាប់យកលុយរៀល ១០.៥៣០.០០០រៀល (ដប់លានហាសិបបីម៉ឺនរៀល),លុយដុល្លារ៤០៨ដុល្លារ,កាតទូរស័ព្ទស្មាត៦០ដុល្លារ,កាតទូរស័ព្ទ cell card ២៤ដុល្លារ ។

ជនសង្ស័យនិងវត្ថុតាងត្រូវបន្តចាត់ការតាមនីតិវិធី ៕ ឆ្លាម សមុទ្រ

a-1 a


ចែករំលែក៖