ខេត្តកំពង់ស្ពឺ ÷ នៅវេលាម៉ោង៨និហ៥៩នាទី ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៦ ប្រជាពលរដ្ឋឈ្មោះ ភួង ចាន់រ៉ា ភេទស្រី អាយុ៣៦ ឆ្នាំ មុខរបរបុគ្គលិកធានាគារ រស់នៅ ភូមិព្រៃបឹង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានទាក់ទង តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ (HoteLine១២៩២) បានរាយការណ៍ មានករណី ប្អូនថ្លៃចាក់សាំងដុតប្រពន្ធ ។
ក្រោយពីទទួលបានពាក្យបណ្តឹង នៅវេលាម៉ោង៩:១៥ នាទី ថ្ងៃ ខែ ឆ្នាំដដែល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គមុនីជ័យ បានទៅដល់ទីតាំងកើតហេតុ និងឃាត់ខ្លួនបគ្គុលម្នាក់ឈ្មោះ គឹម រដ្ឋា ភេទ ប្រុស អាយុ ៣២ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ព្រៃបឹង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្ត កំពង់ស្ពឺ បានធ្វើសម្មកភាពលួចចូលក្នុងផ្ទះ ឈ្មោះ ភួង ចន្ធូ អាយុ ៣១ឆ្នាំ ជាអតីតប្រពន្ធ ដែលបានលែងលះគ្នាដាច់ស្រេច នៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៥ តែខាងឈ្មោះ គឹម រដ្ឋា នៅតែតាមរករឿងព្រោះចង់ត្រូវគ្នាវិញ តែខាងអតីតប្រពន្ធមិនព្រម។
ទើបមកដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យឈ្មោះ គឹម រដ្ឋា បានលួចចូលទៅក្នុងផ្ទះអតីតប្រពន្ធ និងធ្វើសម្មកភាពចាក់សាំងដុតទៅលើជនរងគ្រោះ ដែលជាអតីតប្រពន្ធនៅក្នុងផ្ទះ ហើយបងប្អូនជនរងគ្រោះនិងអ្នកភូមិបានទៅជួយជនរងគ្រោះ ហើយបងស្រីជនរង គ្រោះបានទូរសព្ទទំនាក់ទំនងឲ្យកម្លាំងកងរាជអាវុធហត្ថជួយអន្តរាគមន៍។
នៅវេលាខាងលើកម្លាំងកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានទៅដល់កន្លែងកើតហេតុនិងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ គឹម រដ្ឋា នៅទីតាំងខាងលើ រួចកង កម្លាំងក៏បានឆែកឃើញ ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុគ្រឿនញៀន០១កញ្ចាប់ធំ និងឧបករណ៍ប្រើប្រាស់មួយចំនួន ទូរសព្ឋ IPhone 14 ចំនួន០១ គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួចទាំងវត្តុតាង កម្លាំងកងរាជអាវុធ ហត្ថ មូលដ្ឋានស្រុកសាមគ្គីមុនីជ័យ បានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ស្ពឺ ដើម្បីបន្តនិតិវិធី ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច