ព័ត៌មានទាន់ហេតុការណ៍៖

សុំលុយម្តាយបីម៉ឺនអត់បាន កូនប្រុសសំណព្វចិត្តបោកចានឆ្នាំង ទូទឹកកក ធុងបាស់ខ្ទេចខ្ទី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១២និង៣០នាទី ស្ត្រីជាម្ដាយឈ្មោះ ទូច ធឿន អាយុ៦៦ឆ្នាំ នៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យ​បណ្តឹងទៅលើឈ្មោះ គុំ ចាន់ថន ភេទប្រុស អាយុ៣៤ឆ្នាំនៅផ្ទះជាមួយគ្នា (ត្រូវជាកូនបង្កើត)ពីបទហិង្សាវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។

ស្ត្រីជាម្ដាយបានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង៩និង១០នាទីថ្ងៃខែដដែល គាត់កំពុងនៅផ្ទះ កូនប្រុសរបស់គាត់បានសុំលុយចំនួន៣០,០០០៛(បីម៉ឺនរៀល) ប៉ុន្តែគាត់មិនឲ្យ បណ្ដាលឱ្យកូនមិនសប្បាយចិត្តដោយក្តៅក្រហាយក៏បានបោកសម្ភារ:ក្នុងផ្ទះបណ្តាលឲ្យខូចខាតដូចជា៖

– ចានមួយចំនួន

-ឆ្នាំងសម្ល២ 

-ឆ្នាំងភ្លើងដាំបាយ១ 

-ទូទឹកកក១    

   -ធុងបាស់១ និងសម្ភារ:មួយចំនួនទៀត ហើយកាន់ដាវ កាំបិតផ្គាក់ និងដែកគំរាមម្ដាយមិនអោយចូលផ្ទះ។

នៅវេលាម៉ោង១៧និង២០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រលាំងគ្រើល បានឃាត់កូនអកតញ្ញូនេះមកសាកសួរ ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានបោកបំផ្លិចបំផ្លាញសម្ភារៈក្នុងផ្ទះពិតប្រាកដមែន។

ករណីខាងលើជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖