ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំខណ្ឌមានជ័យចែកអំណោយកាកបាទក្រហមកម្ពុជាជូនប្រជាពលរដ្ឋ៤៥គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ រួមទាំងការរស់នៅជួបទុក្ខលំបាក ខ្វះខាត ក្នុងជីវភាព ចាស់ជរាពិការ គឺអាជ្ញាធរ មិនអាចមើលរំលងបាននោះទេ ហើយថា ដែលនិយាយដូច្នេះ ក៏ព្រោះតែគ្រប់យ៉ាង គឺអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យទាំងមូល ទាំងអាជ្ញាធរសង្កាត់គ្រប់ជាន់ថ្នាក់ត្រូវតែគិតគូរបញ្ហានេះ ហើយក៏ជាការទុក្ខលំបាក់តែមួយជាមួយនឹងអាជ្ញាធរខណ្ឌមានជ័យផងដែរ ជាពិសេសកាកបាទកម្ពុជា ដែលមានសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតជាប្រធាននោះ សម្តេចមិនដែលមើលរំលងបានទេ សម្តេចបានតែងតែបានគិតគូរយ៉ាងខ្លាំង ព្រោះសុខទុក្ខរបស់បងប្អូនពលរដ្ឋគឺជាសុខទុក្ខរបស់សម្តេចផងដែរ មិនថា តែប្រជាពលរដ្ឋខណ្ឌមានជ័យប៉ុណ្ណោះទេ គឺទូទាំងប្រទេស ហើយសម្តេចក៏មិនបានប្រកាន់និន្នាការបក្សនយោបាយទេ ។ នេះគឺជាការលើកឡើងរបស់លោក ឌី រត័្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខកាកបាទក្រហមខណ្ឌមានជ័យ នៅក្នុងឱកាសចែកអំណោយកាកបាទក្រហមកម្ពុជាតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី២១ ខែតលា ឆ្នាំ២០១៦ នៅក្នុងបរិវេណដីឡូរតិ៍មួយកន្លែង ស្ថិតនៅក្នុងដំបូកខ្ពស់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដែលមានប្រជាពលរដ្ឋ៤៥គ្រួសារ ចូលរួមទទួលអំណោយមកពីបណ្តាភូមិរស់នៅក្នុងមូលដ្ឋានសង្កាត់បឹងទំពុននេះ ។

លោក ឌី រត័្នខេមរុណ បន្តថា ការចែកអំណោយនេះ គឺមិនបានប្រកាន់និន្នការ នយោបាយនោះទេ ដែលកន្លងទៅមានក្រុមអគតិវាដើរបំប៉ោងព័ត៌មានថា កាកបាទក្រហមចែកតែគ្នាឯង តែតាមការពិតមិនដូច្នោះទេ បងប្អូន លោកយាយ លោកតា លោកអ៊ុំ ពូមីង។ គេមិនដែលយកអ្វីមកជួយពលរដ្ឋនោះទេ ក្រៅពីបង្កបញ្ហា បើគេដាក់គូទអង្គុយកន្លែងណា គឺគេវាយប្រហារមកលើមន្ត្រីគណៈបក្សប្រជាជន ចឹងទេ បងប្អូនពលរដ្ឋលោកយាយ លោកតា ពូ មីង ដឹងហើយថា តើគណបក្សណាជួយយើង កសាងជាតិ ចេះគិតគូរពីទុក្ខលំបាករបស់បងប្អូនពលរដ្ឋគឺមានតែគណបក្សប្រជាជនតែមួយគត់ដែលជួយ។ ក្រោយថ្ងៃរំដោះ៧ មករា ៧៩ មានតែបាតដៃទទេ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាទាំងបី គឺដៃម្ខាងការពារការវិលត្រឡប់វិញ របស់ពួកខោអាវខ្មៅ ហើយដៃម្ខាងកសាង ។ ដោយដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ទើបធ្វើឲ្យប្រទេសជាតិទាំងមូលមានសុខសន្តិភាព មានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធ ប្រពន្ធធារាសាស្ត្រ ហើយបើមិនមានសន្តិភាពទេនោះ មិនអាចទៅរួចទេ បងប្អូន មិនអាចមានអគារខ្ពស់ៗនៅក្នុងរាជធានីទេ មិនមានស្ពានអាកាស ផ្លូវល្អៗងាយ ស្រួលធ្វើដំណើរនោះទេ ហើយក៏មិនមានឱកាសណាឲ្យបក្សប្រឆាំងស្រែកជេរគេឯងបានផងដែរ ។

ជាមួយគ្នាផងដែរ លោកអភិបាលរងខណ្ឌមានជ័យ ឌី រត័្នខេមរុណ ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋណាមិនទាន់បានទៅចុះឈ្មោះបោះឆ្នោតនោះ ឲ្យរួសរាន់ទៅចុះឈ្មោះ ព្រោះថាការចុះឈ្មោះបោះឆ្នោត មានរយៈពេលតែ៣ខែទេ ។ ក្នុងនោះ លោក ឌី រត័្នខេមរុណ ក៏បានបន្ថែមថា សូមបងប្អូនពលរដ្ឋកុំជឿលើការញុះញង់ពីក្រុមអគតិឲ្យទៅចូលរួមធ្វើមហាបាតុកម្មឲ្យសោះ។

គួរបញ្ជាក់ឲ្យដឹងដែរថា អំណោយចែកជូនប្រជាពលរដ្ឋ គឺក្នុងមួយគ្រួសារៗទទួលបានអង្ករ១បាវ ទម្ងន់៣០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ស្កសរ១គីឡូ ទឹក ដោះគោ២កំប៉ុង មីយើង១កេស ឃីត១ឈុត និងថវិកា៣ម៉ឺនរៀលផងដែរ ៕ តាឡឹម

ase-3 ase ase-1 ase-2


ចែករំលែក៖