ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចគយ ចាប់ទូរស័ព្ទទំនើប៥៥គ្រឿង ខណៈនំាចូលពីប្រទេសចិនខុសច្បាប់ នៅព្រលានយន្ដហន្ដហោះសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចគយអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានចាប់ទូរស័ព្ទ iPhone 7 និង iPhone 7 Plus ចំនួន ៥៥គ្រឿង ខណៈដែលឈ្មួញបានលួចនាំចូលពីទីក្រុងហុងកុង ប្រទេសចិន តាមច្រកព្រលានយន្ដហោះអន្ដរជាតិ ខេត្ដសៀមរាប ដោយខុសច្បាប់ ។

ប្រតិបត្តិការចាប់ទូរស័ព្ទនេះ ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅច្រកអ្នកដំណើរមកដល់ នៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិសៀមរាប ។

មន្ត្រីគយបានឲ្យដឹងថា៖ កម្លាំងសមត្ថកិច្ចគយនៅច្រកអ្នកដំណើរមកដល់ នៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានចាប់ទូរស័ព្ទ iPhone 7 និង iPhone 7 Plus ចំនួន៥៥គ្រឿង ដែលឈ្មួញបានលួចនាំចូលមកពីទីក្រុងហុងកុងប្រទេសចិនដោយបានមិនបង់ពន្ធចូលរដ្ឋ ។

មន្ត្រីដដែលបានបន្តថា៖ ឈ្មួញលួចនាំទូរស័ព្ទចូលនេះមានឈ្មោះHO CHUN NANG JIVE ភេទប្រុស សញ្ជាតិចិនហុងកុង ធ្វើដំណើរតាមជើងហោះហើរលេខ UO706 ហុងកុង-សៀមរាប ។ មន្ត្រីដដែលបន្ថែមថា៖បច្ចុប្បន្នម្ចាស់ទូរស័ព្ទខាងលើត្រូវបានសមត្ថកិច្ចរៀបចំសំណុំឯកសារផាកពិន័យទៅតាមផ្លូវច្បាប់ ៕ ជានិរន្ដរ៍

3 1 2


ចែករំលែក៖