ភ្នំពេញៈ យុវជន ២នាក់បន្ទាប់ ពី ជិះ ម៉ូតូ មួយគ្រឿងម៉ាក HONDA Dream ជាមួយ មិត្តភ័ក្ដិ បាន អកហ្ស៊ើ ជា មួយ រថយន្ដ ធន់ធំ ហេីយ ចាប់ ហ្វ្រាំង បណ្ដាល ឲ្យ ជនរងគ្រោះ ខ្ទាត ចេញ ត្រូវ រថយន្ដ កិន បន្ថែម បណ្ដោយអោយ យុវជន ម្នាក់ បាន ស្លាប់ រួច រថយន្ដ ព្យាយាម បេីក រត់ គេច ខ្លួន តែត្រូវ បាន ប្រជាពលរដ្ឋ ដេញ ឃាត់ បាន ហើយប្រគល់ ឲ្យ សមត្ថកិច្ច ។
ហេតុការណ៍ នេះ បាន កើត ឡើង កាល ពី វេលាម៉ោង ៨:២០នាទី យប់ ថ្ងៃ ទី ០៦ ខែ មិថុនា ឆ្នាំ ២០២៦ ស្ថិត តាម បណ្ដោយ ផ្លូវ សម្ដេច ជាស៉ីម(ផ្សារឡាន) សង្កាត់ ក្រាំង ធ្នង់ ខណ្ឌ សែន ជ័យ រាជធានី ភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញយុវជន ម្នាក់ បាន ស្លាប់ បន្ទាប់ ពី ជិះ ម៉ូតូ HONDA Dream ពាក់ ផ្លាក លេខ ភ្នំពេញ 1CU-8140 ជាមួយ មិត្តភ័ក្ដិ បាន អកហ្ស៊ើ ជា មួយ រថយន្ដ ធន់ធំ ហេីយ ចាប់ ហ្វ្រាំង បណ្ដាល ឲ្យ ជនរងគ្រោះ ខ្ទាត ចេញ ត្រូវ រថយន្ដ កិន បន្ថែម រួច រថយន្ដ ព្យាយាម បេីក រត់ គេច ខ្លួន តែត្រូវ បាន ប្រជាពលរដ្ឋ ដេញ ឃាត់ បាន ហើយប្រគល់ ឲ្យ សមត្ថកិច្ច ធ្ចើការបន្ត ។
សពមានឈ្មោះ រតនា ភេទប្រុស អាយុ21ឆ្នាំ ធ្វើការរោងច្រក។
ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ ការ វាស់ វែង យក រថយន្ដ និង ម៉ូតូ ទៅ រក្សា ទុក រង់ ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ។ ចំណែក ឯ សព ជនរងគ្រោះ សមត្ថកិច្ច ធ្វើ លិខិត ប្រគល់ ឲ្យ សាច់ ញាតិ យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ។ ស ជី

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច