ព័ត៌មានទាន់ហេតុការណ៍៖

ស្រីស្អាតបើកឡានទំនើបបុករថយន្តឡង់គ្រីស័រក្រឡាប់ផ្ងារកង់

ចែករំលែក៖

ភ្នំពេញ : នារីម្នាក់បានបើករថយន្ត ម៉ាក RANGE ROVER បានបើកជ្រុលទៅបុករថយន្តម៉ាក LAND CRUISEE ដោយបណ្ដោយឲ្យ ស្រ្តីវ័យចំណាស់ម្នាក់បណ្ដាលឲ្យក្រឡាប់ផ្ងារកង់ទ្រមេឃ ហើយនារីបើករថយន្តបង្កបានព្យាយាមបើករត់គេច តែមានអ្នកដំណើរបានបើកដេញតាមពីក្រោយទើបឃាត់បានរថយន្តបាន តែម្ចាស់បានចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល ដោយទុករថយន្តចោល ។

ហេតុការណ៍នេះ កើតឡើងនៅវេលាវេលាម៉ោង៣និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែ តុលា ឆ្នាំ ២០១៦ នៅចំណុចស្តុបវត្តមហាមន្រ្តី ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រភពរាយការណ៍ថា ស្រ្តីវ័យចំណាស់ជាអ្នកបើករថយន្ត ម៉ាក LAND CRUISEE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២W.៨៤៥៤ បានប្រាប់ឲ្យដឹងថា ដោយមុនកើតហេតុគាត់បើករថយន្តតាមផ្លូវព្រះសីហនុក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ ស្តុបវត្តមកមហាមន្រ្តី ក៏មានរថយន្តម៉ាក RANGE ROVER ពណ៌សពាក់ស្លាកលេខ ភ្នំពេញ ២AM ៩៩៩២ បើកតាមផ្លូវ១៦៣ ពីជើងមកត្បូង ហើយមកបុករថយន្តរបស់គាត់ចំពាក់កណ្ដាលរថយន្ត តែម្ដងបណ្ដោយឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ ហើយរបស់រថយន្តបង្កបានព្យាបាលបើករត់គេចពីកន្លែងកើតហេតុហើយមួយសន្ទុះក្រោយមកលឺថា សមត្ថកិចុចឃាត់បាននៅតាមផ្លូវ១៦៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ហើយសមត្ថកិច្ចនគរបាលចំការមនចុះទៅមើលរថយន្តបង្កតែត្រូវម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោលហើយដោយទុករថយន្តបង្កចោលចំណែករថយន្តខូចខាតផ្នែកខាងមុខដោយបុកចំហៀងរថយន្តបណ្ដាលក្រឡាប់ផ្ងារកង់ ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌ៧មករា បានប្រគល់រថយន្តទាំង២គ្រឿងទៅឲ្យការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោកវាស់វែងយករក្សាទុកជាបណ្ដោះអាសន្នសិន រង់ចាំដោះស្រាយពេលក្រោយ ៕ ស រស្មី

image5 image1 image2 image3 image4


ចែករំលែក៖