ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុករថយន្តកូរ៉េដែលបេីកឆ្លងផ្លូវ បណ្តាលឲ្យអ្នកជិះម៉ូតូបោកក្បាលស្លាប់ភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅខាងត្បូងផ្សារទួលពង្រ ផ្លូវ៥០ម៉ែត្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូធុនធំ ម៉ាក winner x ពាក់ស្លាកលេខភ្នំពេញ1MI 8901 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជេីងលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកូរ៉េ មួយគ្រឿងបេីកចេញពីផ្លូវបេតុពីកេីតទៅលិចឆ្លងផ្លូវក៏ត្រូវម៉ូតូបុកពេញទំហឹងបោកក្បាលស្លាប់ក្នុងថ្លុកឈាមភ្លាមៗ។
ក្រោយកេីតហេតុតៃកុងត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់ជូនសមត្ថកិច្ច ចំណែករថយន្តនិងម៉ូតូត្រូវបានម្ថកិច្ចជំនាញធ្វេីការវាសវែងយកទៅរកសាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយពេលក្រោយ ដោយឡែកសពសមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច