ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាឡើងជោក​ ជិះម៉ូតូលឿនមិនប្រយត្ន័រេចង្កូតទៅបុករទះអ្នកដើររើសអេសចាយបណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្រវឹងស្រាឡើងជោក និងបានជិះម៉ូូតូក្នុងល្បឿនមិនប្រយត្ន័រេចង្កូតជ្រុលទៅបុកនឹងរទេះអ្នករើសអេសចាយ បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់បែកមុខមាត់រងរួសធ្ងន់សន្លប់ស្ដូកស្ដឹង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងនៅវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចមុខអ្នកតាចិន ភូមិទួលរការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើត គេឃើញបុរសខាងលើជិះម៉ូតូម៉ាក FTR ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1CE 0052 ជិះម្នាក់ឯងទិសដៅពីជើងទៅត្បូង បើកបរក្នុងស្ថានភាពស្រវឹងស្រាជោក ជិះរេពេញផ្លូវលុះមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុករទេះ អ្នករើសអេសចាយ ដែលកំពុងអូសដើរតាមចញ្ចើមផ្លូវពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់បែកមុខ រងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង នៅនឹងកន្លែង ហើយត្រូវប្រជាពរដ្ឋជួយលើកមកដាក់នៅចញ្ចើមផ្លូវ ភ្លាមៗនោះត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកមានជ័យដឹកយកទៅព្យាបាល។  ជនរងគ្រោះមានឈ្មោះ បានសុខុ មុខរបរសន្តិសុខឯកជន ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយយកម៉ូតូទៅរក្សាទុកឲ្យជនរងគ្រោះវិញនៅប៉ុស្តិនគរបាលចាក់អង្រែក្រោម ៕ ជីម ភារ៉ា ដង្កោ

img_2187


ចែករំលែក៖