ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តអេស្កាឡែត​១គ្រឿងត្រូវភ្លើងឆេះ​មិន​ដឹង​មូលហេតុ នៅក្នុង​ក្រសួង​មហាផ្ទៃ​ ​

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកអេស្កាឡែត១គ្រឿង ត្រូវភ្លើងឆេះបណ្តាលឲ្យមួយកំណាក់មុខខូចខាត់ នៅក្នុងក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលម្នាក់បានបង្ហើបប្រាប់ថា រថយន្តម៉ាកអេស្កាឡែត១គ្រឿងខាងលើនេះ គឺជារបស់មន្រ្តីនគរបាលម្នាក់នៅក្នុងក្រសួងមហាផ្ទៃ ដែលបន្ទាប់ពីមានផ្សែងហុយចេញមកខ្មួរខ្មាញ់ហើយនោះ ក៏មានជាអណ្តាតភ្លើងឆាបឆេះឡើង ហើយបន្តឆេះរាលដាល ភ្លាមៗនោះផងដែរ មន្រ្តីនគរបាលដែលនៅក្នុងក្រសួងមហាផ្ទៃបានមកជួយអន្តរាគមន៍យកទុយយោទឹកមកបាញ់ពន្លត់ភ្លើងដើម្បីទប់ស្កាត់កុំមានការឆាបឆេះរាលដាល ដល់រថយន្តដទៃទៀតផងដែរ ។

មួយសន្ទុះក្រោយមក រថយន្តអេស្កាឡែតត្រូវបាញ់ពន្លត់ភ្លើងទាំងស្រុង តែរថយន្តត្រូវបានខូចខាត់អស់ទាំងស្រុងតែម្ដង ៕ ស រស្មី

image3 image1 image2


ចែករំលែក៖