ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ដេកស្លាប់ទាំងននលគោក ក្នុងបន្ទុប់ផ្ទះសំណាក់យីហោ អូយ៉េស សង្ស័យករណីឃាតកម្ម

ចែករំលែក៖

ភ្នំពេញ៖ ករណីភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាបពីសមត្តកិច្ចចម្រុះចុះទៅត្រួតពិនិត្យមើល ទីតាំងផ្ទះសំណាក់ យីហោ អូយ៉េស ដែលស្ថិតនៅទុលមុខវត្តនាគវ័ន្ត ខណៈដែល នារីម្នាក់បានដេកស្លាប់ក្នុងបន្ទុប់ ទាំងននលគោក ហើយត្រូវបានគេសង្ស័យថា ជាករណីឃាតកម្ម ពីព្រោះនៅទីតាំងកើតហេតុ មានស្នាមកន្សែងពោះគោប្រឡាក់ឈាម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់យីហោអូយ៉េស បន្ទុប់C២០ ជាន់ទី៣ ផ្ទះលេខ១៧ ផ្លូវ១៣២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមចម្លើយបំភ្លឺរបស់សន្តិសុខឈ្មោះ កុសល បានឆ្លើយប្រាប់សមត្តត្ថកិច្ចថា នៅវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ គាត់ឃើញបុរសវ័យប្រហែល៣២ឆ្នាំម្នាក់ ស្លៀកពាក់ស៊ីវិល ពាក់អាវសាច់ក្រណាត់ដៃវែង ពណ៌ក្រហមក្រឡាការ៉ូ ខោពណ៍ខ្មៅជើងវែង បានមកជួលបន្ទុប់ផ្ទះសំណាក់ពីឈ្មោះ ហ៊ីប សៅហ៊ី ដែលជាអ្នកគ្រប់គ្រងរួច ក៏ឡើងទៅបន្ទុប់កើតហេតុខាងលើ ។ លុះដល់វេលាម៉ោង៥ល្ងាច ស្រាប់តែឃើញនារីរងគ្រោះអាយុប្រហែល២៨ឆ្នាំ ជិះម៉ូតូឌុបមិនចាំម៉ាក មកឈប់មុខផ្ទះសំណាក់ រួចក៏ដើរឡើងទៅជាន់ទី៣បាត់រហូត ។ សន្តិសុខរូបនោះ បានបន្តទៀតថា លុះដល់ថ្ងៃទី២៥ ខែតុលា វេលាម៉ោង១១ព្រឹក នារីម្នាក់ ឈ្មោះស្រីនាង ដែលជាអ្នកបោសសំអាតបន្ទុប់បានទៅគោះទ្វារហៅភ្ញៀវ តែមិនការឆ្លើយតប ក៏នាំគ្នាទៅយកសោបន្ទុប់ចាក់មើល ក៏បានឃើញនារីរងគ្រោះបានដេកស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង ។

ក្រោយកើតហេតុ សមត្ថកិច្ចចំរុះបានបង្កើតគណៈកម្មការត្រួតពិនិត្យទៅសាកសពថា តើជាករណីឃាតកម្ម ឫជាករណីផ្សេង ៕ ស តារា

image1 image2 image3 image4 image5 image6 image7


ចែករំលែក៖