ព័ត៌មានទាន់ហេតុការណ៍៖

កៀរសម្រួលផ្លូវជាតិលេខ៩៥និងសម្អាតរុក្ខជាតិផ្លូវជាតិលេខ០៩និងលេខ៦២​ព្រមទាំង​ថែទាំផ្លូវ៦២ផ្លូវ៩៤និងផ្លូវក្នុងក្រុងព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ នៅថ្ងៃអាទិត្យទី២៣ ខែតុលា ឆ្នាំ២០១៦នេះ អង្គភាពស្ពានថ្នល់ (កងសម្អាតរុក្ខជាតិ,កងជួសជុលបង្គោលគីឡូនិងបង្គោលសុវត្ថិភាព,កងថែទាំផ្លូវ ក្រួសក្រហម និងកងថែទាំផ្លូវក្រាលកៅស៊ូ) នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារនៅតែបន្ដនិងកំពុងធ្វើសកម្មភាពការងារថែទាំប្រចាំរបស់ខ្លួននៅលើដងផ្លូវជាតិលេខ៩៤និងផ្លូវ៦២ដើម្បីអនុវត្តតាមអនុសាសន៍របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនដោយខិតខំប្រឹងប្រែងទាំងភាពស្មោះត្រង់ក្នុងមនសិការវិជ្ជាជីវៈខ្ពស់។

ការសម្អាតរុក្ខជាតិតាមផ្លូវជាតិលេខ៦២សម្រេចបាន៧គីឡូម៉ែត្រដោយចាប់ អនុវត្តពី PK២៣០+000(ជើងភ្នំប្រាសាទព្រះវិហារ) ត្រឡប់មក PK១២៣+000 ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះ វិហារវិញ។

ការងារកៀរសម្រួលថែមក្រួសក្រហម ស្រោចទឹកនិងកិនបង្ហាប់ផ្លូវជាតិលេខ៩៤ វិញគឺចាប់អនុវត្តពីផ្លូវជាតិលេខ៩ទីរួមស្រុកឆែបមកដល់ភូមិដងផ្លិត ឃុំឆែបពីរ ស្រុក ឆែប ខេត្តព្រះវិហារហើយ រហូតដល់ពេល នេះសម្រេច២៥គីឡូម៉ែត្រហើយ។ការងារថែទាំផ្លូវក្រាលកៅស៊ូផ្លូវជាតិលេខ៦២ក៏កំពុងបន្តសកម្មភាពដែរ។

សូមបញ្ជាក់ថា ការងារសម្អាតរុក្ខជាតិតាមបណ្ដោយផ្លូវជាតិលេខ៩និងផ្លូវជាតិលេខ៦២ខាងត្បូងពោលគឺចាប់ពីPK០៣៦+000(ព្រំប្រទល់ខេត្តកពង់ធំ) ដល់ PK១២៨+000(សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ សម្រេចបាន ១០០ភាគរយហើយ។ ដោយឡែកការងារ កៀរសម្រួលថែមក្រួសក្រហមស្រោចទឹក និងកិនបង្ហាប់ផ្លូវជាតិលេខ៩៥ពីស្រុក រវៀង, ជ័យសែន និងស្រុកឆែបបានសម្រេច ១០០ភាគរយហើយ។ ចំពោះការងារថែទាំ ផ្លូវក្រាលកៅស៊ូក្នុងក្រុងព្រះវិហារក៏បានសម្រេច១០០ភាគរយហើយដែរ៕ ហេង សូរិយា

ase ase-1


ចែករំលែក៖