ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុមហ៊ុនកាពីតូលបុកម៉ូតូហុងដាវេវស្របទិសគ្នារបួសប្ដីប្រពន្ធ២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្ដីប្រពន្ធ២នាក់ រងរបួសធ្ងន់ស្រាល ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តទេសចរណ៍ក្រុមហ៊ុនកាពីតូល បុកពីក្រោយស្របទិសគ្នា លើកំណាត់ផ្លូវជាតិលេខ១ វេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ឋិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

តាមមន្ត្រីអាវុធហត្ថក្រុងស្វាយរៀងបានឲ្យដឹងថា ស្ត្រីរងគ្រោះមាន ឈ្មោះទេព សាម៉ន អាយុ៥៤ឆ្នាំ និងបុរសជាប្ដីមានឈ្មោះ អែ សំអុន អាយុ៥៧ឆ្នាំ មុខរបរកសិករ ដោយមានទីលំនៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខណៈបើកបរម៉ូតូម៉ាកហុងដាវេវខូចខាតយ៉ាងដំណំ ។

ចំពោះអ្នកបើកបររថយន្តទេសចរណ៍ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយដោយក្រោយកើតហេតុ បានរត់គេចខ្លួនភ្លាមៗ ។

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកគា ពណ៌ក្រហម ស្លាកលេខ បាត់ដំបង ៣A ២១៧៣ ជារបស់ក្រុមហ៊ុនកាពីតូល ដោយធ្វើដំណើរទិសដៅ ពីកើតទៅលិច លើកំណាត់ផ្លូវជាតិលេខ១ ស្របពេលនោះ ស្រាប់តែមានម៉ូតូម៉ាកវេវ អេស ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង ១H ៦២៩៨ បើកបរដោយប្រុស ស្រី២នាក់ ក្នុងទិសដៅស្របគ្នា មិនដឹងយ៉ាងម៉េច ក៏បុម៉ូតូពេញទំហឹងបណ្ដាលឲ្យមនុស្ស និងម៉ូតូខ្ទាតរដូករណែលពេញផ្លូវ ។

ក្រោយមក អ្នកបើករថយន្ត ក៏បានរត់គេចខ្លួនភ្លាមៗ បន្សល់តែរថយន្តនៅនឹងកន្លែងកើតហេតុ ។ ចំពោះជនរងគ្រោះប្ដី ប្រពន្ធត្រូវបានសមត្ថកិច្ចដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចមិនទាន់ដឹងខាងណាខុសនៅឡើយ ខណៈកំពុងវាស់វែង ។ រីឯមធ្យោបាយទាំងពីរគ្រឿង សមត្ថកិច្ចនគរបាលអូសយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន

ase-4 ase ase-1 ase-2 ase-3


ចែករំលែក៖