ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដហ្វតរបស់ក្រុមហ៊ុនឡាវីតាដឹកអ្នកដំណើរបើកបុកម៉ូតូស្លាប់ម្នាក់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១និង១៣នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយសាររថយន្ដហ្វតរបស់ក្រុមហ៊ុន ឡាវីតា ដឹកអ្នកដំណើរបានបុកម៉ួតូ បណ្តាលឲ្យស្លាប់ម្នាក់ ។

ហេតុការណ៍នេះ បានកើតឡើងលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិ អូសួរស្ដី ឃុំបារាយណ៌ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្ដាលអោយអ្នកបើកបរម៉ូតូម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

បើតាមប្រភពពីសមត្ថកិច្ចនគរបាលចរាចរណ៍បានប្រាប់ថា ហេតុការណ៍នេះបង្កឡើងដោយអ្នកជិះម៉ូតូឆ្លងកាត់ផ្លូវ ពីលិចទៅកើតមិនមើលឆ្វេងស្ដាំ ជួនពេលរថយន្តម៉ាកហ្វតបើកក្នុងល្បឿនលឿនផង ក៏បានបុកម៉ូតូ និងអូសប្រវែង១៥ម៉ែត្រ ។

អ្នកបើកម៉ូតូ YAMAHA ពណ៍ខ្មៅ គ្មានស្លាកលេខ ឈ្មោះសៀន រស់នៅភូមិចាន់ល្ហង ឃុំឈូកខ្សាច់ ស្រុកបារាយណ៌(ស្លាប់) នៅកន្លែងកើតហេតុ ចំណែក អ្នកបើកបររថយន្ដហ្វត ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ ២Y ០៧៥១ ឃើញសភាពមិនស្រួលក៏ចុះរត់គេចខ្លួនបាត់ស្រមោល ។
បន្ទាប់ពីសមត្ថកិច្ចវាស់វែងរួច ប្រគល់សាកសពឲ្យក្រុមគ្រួសារ និងធ្វើកំណត់ហេតុរួចបានបញ្ចូនរវត្ថុតាងម៉ូតូ និងរថយន្ដយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ រង់ចាំភាគីសងខាងចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី

4 1 2 3


ចែករំលែក៖