ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលចរារចណ៍ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីស្រី្តម្នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលចរារចណ៍ កំពុងដាក់គោលដៅតាមមូលដ្នាន ក៏ប្រទះឃើញក៏បានតាមដានពីក្រោយស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងមា៉កc12សេរីឆ្នាំ២០១៦ ក៏បានធ្វើសកម្មភាពឆក់ការបូបពីស្រ្តីម្នាក់ដែលកំពុងជិះមូ៉តូតាមបណ្ដោយផ្លូវលេខ១៦៩ ភ្លាមៗនោះក៏ត្រូវបានកម្លាំងនគរបាលចរារចណ៍ចាប់ឃាត់ខ្លួនតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១៦៩ ស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនសង្ស័យទី១មានឈ្មោះ សាក់ មុនី ភេទប្រុស អាយុ១៩ឆ្នាំមុខរបរមិនពិប្រាកដស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញជាអ្នកបើកមូ៉តូម៉ាកឌ្រីមសង់សេ១២៥ពណ៍ខ្មៅគ្មានស្លាកលេខសេរីឆ្នាំ២០១៧ ជនសង្ស័យទី២មានឈ្មោះ មៅ៉ សុថា ភេទប្រុស អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញជនរងគ្រោះឈ្មោះ ហ៊ុន សុថាវី ភេស្រី អាយុ៤៦ឆ្នាំ ស្នាក់នៅផ្ទះ៨១ ផ្លូវលេខ៦ សង្កាត់ព្រៃលៀប ។

បើតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលចរារចណ៍បានប្រាប់អោយដឹងថា កម្លាំងនគរបាលចរារចណ៍ កំពុងដាក់កូលដៅក្នុងមូលដ្នានក៏ស្រាប់តែ ជនសង្ស័យទាំង២នាក់ជិះម៉ូតូ១គ្រឿងម៉ាកសង់សេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១FL.០៥៨៦ ខណៈមកដល់ចំណុចផ្លូវលេខ១៦៩ ជនសង្ស័យបានធ្វើសកម្មភាពឆក់ការបូបពីស្រ្តីម្នាក់ដែលកំពុងជិះមូ៉តូមា៉កស្តុពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១ BE.៣៩៦៦ ភ្លាមៗនោះកម្លាំងនគរបាលចរារចណ៍ កំពុងដាក់កូលដៅក្នុងមូលដ្នានក៏បានចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យរួមនិងម៉ូតូត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីចាត់ការតាមនីតិវិធី ៕ សរស្មី

image4 image1
image3


ចែករំលែក៖