ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបគ្រឿងញៀន ជិត៤០គីឡូក្រាម

ចែករំលែក៖

ខេត្តស្ទឹងត្រែង:នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះត្រួតពិនិត្យវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ice (ទឹកកក) ចំនួន ៣៧កញ្ចប់ ស្មើនឹងទម្ងន់ ៣៧៧១១.៧ ក្រាម (ថ្លឹងទាំងសម្បកថង់) ដោយមានការចូលរួមពី អភិបាលរង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្ទឹងត្រែង លោក ឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។ ករណីខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខលេខ៧៤៧ ដឹកនាំបញ្ជាផ្ទាល់ដោយ លោក ឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បង្ក្រាបបានកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២១:២០នាទីយប់ (ជនសង្ស័យបានរត់គេចខ្លួនបាត់) ស្ថិតនៅទន្លេមេគង្គ ចំណុចកន្ទុយកោះហឹប ភូមិកោះហឹប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ បច្ចុប្បន្នកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី ៕ជ្រោយពេជ្រ


ចែករំលែក៖