ខេត្តពោធិ៍សាត់៖ បុរស២នាក់ក្នុង ចំណោម៣នាក់ត្រូវបានសមត្ថកិច្ចនគរ បាលចាប់ខ្លួនបន្ទាប់ពីមានបំណងលប ចូលផ្ទះអ្នកភូមិចាប់រំលោភកូនក្រមុំគេ តែមិនបានសម្រេចខណៈម្តាយរបស់នាងភ្ញាក់ ពីដំណេកទាន់។
ករណីចាប់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០១៦ ក្រោយពីសមត្ថកិច្ចទទួល បានពាក្យបណ្ដឹងពីឪពុកនារីរងគ្រោះរស់នៅភូមិក្អមសំណ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
មន្ត្រីនគរបាលស្រុកបាកានបានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនទី១-ឈ្មោះ នៅ ណាក់ អាយុ២០ឆ្នាំ រស់នៅភូមិឫស្សី តាម៉ាន់ និងទី២-ឈ្មោះស៊ុយ សែម អាយុ ១៨ឆ្នាំ មានទីលំនៅភូមិក្អមសំណ ឃុំមេ ទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ ចំណែកបក្ខបួកគេម្នាក់ទៀតបាននឹងកំពុងរត់គេចខ្លួនឈ្មោះប្រុញហើយសមត្ថកិច្ច បន្តតាមចាប់ខ្លួនផងដែរ ។
មន្ត្រីដដែលបានឲ្យដឹងទៀតថា ជន សង្ស័យទាំង៣នាក់នៅមុនពេលកើតហេតុមានបំណងលបចូលទៅផ្ទះលោក ផាន់ សារ៉ន អាយុ៥៥ឆ្នាំ ជាឪពុកនារីរងគ្រោះ រស់នៅភូមិឃុំកើតហេតុដើម្បីប៉ុនប៉ងចាប់ រំលោភកូនស្រីរបស់គាត់ឈ្មោះ ផ.ម អាយុ ១៧ឆ្នាំ តែមិនបានសម្រេចនោះទេ ខណៈដែលឪពុករបស់នាងភ្ញាក់ពីដំណេកទាន់ ហើយជនសង្ស័យបានលោតចូលទៅក្នុង ទឹក ។
បើតាមចម្លើយជនសង្ស័យឈ្មោះស៊ុយ សែម បានសារភាពថា នៅមុនពេលកើតហេតុពួកគេបានជិះកាណូតមានម៉ាស៊ីន មួយគ្រឿងចូលទៅក្បែរផ្ទះកើតហេតុដោយ មានបក្ខពួកមិត្តភក្តិរបស់គេ២នាក់ទៀតឈ្មោះនៅ ណាក់(បានចាប់ខ្លួន) និងម្នាក់ ទៀតឈ្មោះប្រុញ (រត់គេចខ្លួន)។ លុះពេល ជិះទៅដល់ក្បែរផ្ទះកើតហេតុពួកគេក៏បានពន្លត់ម៉ាស៊ីនកាណូតរួចចែវតិចៗទៅអែបនឹងផ្ទះ ហើយខ្លួន(ស៊ុយ សែម) បានលបឡើងចូលទៅក្នុងផ្ទះបម្រុងរំលោភដេកជាមួយនារី ផ.ម. តែត្រូវឪពុករបស់នាងភ្ញាក់ទាន់ខ្លួនក៏លោតចូលក្នុងទឹកហែលគេច ខ្លួនតែម្តង។ ចំណែកបក្ខពួកគេក៏បានបើក កាណូតគេចខ្លួនស្របពេលជាមួយគ្នានោះដែរ ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីកើតហេតុឪពុករបស់នាងបានមកដាក់ពាក្យ បណ្ដឹងទើបសមត្ថកិច្ចឈានទៅចាប់ខ្លួនជន សង្ស័យបាន២នាក់ខាងលើក្នុងចំណោម បក្ខពួក៣នាក់នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
គួរបញ្ជាក់ថា ករណីខាងលើនេះបើទោះជាខាងនារីរងគ្រោះប្ដឹងក្នុងបទប៉ុនប៉ងចូលរំលោភកូនស្រីក៏ដោយ តែសមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានករណីជនសង្ស័យមានបំណងចាប់រំលោភទេ តែយ៉ាងណាសមត្ថកិច្ចបានដាក់បទចោទទៅលើជនសង្ស័យពាក់ព័ន្ធករណីរំលោភលើលំនៅឋាន។
តាមប្រភពព័ត៌មានគេរាយការណ៍បានឲ្យដឹងថា ករណីខាងលើនេះត្រូវបានសម្រប សម្រួលក្រៅប្រព័ន្ធតុលាការដោយជន សង្ស័យម្នាក់ៗចំណាយប្រាក់៤លានរៀល ដើម្បីបិទសំណុំរឿងនេះ ។
ទាក់ទិនព័ត៌មាននេះអធិការរងស្រុក បាកានទទួលបន្ទុកយុត្តិធម៌ លោក ជា អារុណ បានឲ្យដឹងថា ការសម្របសម្រួលប្រាក់កាសជារឿងភាគីជនរងគ្រោះនិងជនសង្ស័យតែចំពោះការដោះលែងជនសង្ស័យ សមត្ថកិច្ចបានឆ្លងយោបល់លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តដោយសារថា ជនសង្ស័យ២នាក់ជាអ្នកជូនដំណើរ និងម្នាក់ទៀតឈ្មោះស៊ុយ សែម នោះមានទំនាក់ទំនងជាមួយនឹងនារីរងគ្រោះ ហើយក៏មិនទាន់មានសកម្មភាពអ្វីដែរទៅលើនារីរងគ្រោះ ។
លោកបញ្ជាក់ថា ការដោះលែងជន សង្ស័យនេះគឺសមត្ថកិច្ចបានអប់រំ និងមានកិច្ចសន្យាទៅលើជនទាំង២នាក់នេះមិនឲ្យមានករណីដូចខាងលើបន្តទៀត ៕ ប៉ឹម ពិន