ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់កាមរ៉ាពីជនបរទេស

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយព្រហ្មទណ្ឌ៧មករា កំពុងល្បាតតាមមូលដ្នាន ក៏ប្រទះឃើញក៏បានតាមដានពីក្រោយ ស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង ម៉ាក NEX ក៏បានធ្វើសកម្មភាពឆក់កាមរ៉ាពីស្រ្តីជនជាតិបរទេសម្នាក់ ដែលកំពុងដើរតាមបណ្ដោយផ្លូវលេខ៥១ ភ្លាមៗនោះ ក៏ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយព្រហ្មទណ្ឌ៧មករា ចាប់ឃាត់ខ្លួនតែម្តង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខសូរិយាម៉ល ផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទី១ ឈ្មោះ វ៉ាន ផានិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី២ឈ្មោះ សុខ ជីវ៉ា ភេទប្រុស អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ ។

ប្រភពពីមន្រ្តីនគរបាលបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយព្រហ្មទណ្ឌ៧មករា កំពុងដាក់ល្បាតក្នុងមូលដ្នាន ក៏ស្រាប់តែ ប្រទះឃើញក៏បានតាមដានពីក្រោយ ពេលនោះជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង ម៉ាក NEX ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ស្វាយរៀង ១O.៣៦៧៣ ក៏បានធ្វើសកម្មភាពឆក់កាមរ៉ាពីស្រ្តីជនជាតិបរទេសម្នាក់ ដែលកំពុងដើរតាមបណ្ដោយផ្លូវលេខ៥១ ភ្លាមៗនោះ ក៏ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយព្រហ្មទណ្ឌ៧មករាដេញតាមពីក្រោយរហូតដល់នៅចំណុចស្តុបអូតែលស ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញទើបឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់បានតែម្តង ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងម៉ូតូត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕ ស រស្មី

image4 image1 image2 image3


ចែករំលែក៖