ភ្នំពេញ៖ ក្រុមការងារចុះជួយខណ្ឌទាំង១១សង្កាត់ សមសជិក សមាជិកាគណៈកម្មាធិការគណបក្សខណ្ឌនិងប្អូនៗក្រុមការងារយុវជនខណ្ឌ.សង្កាត ភូមិ សរុបចំនួន៧៣៧នាក់ បានចូលរួមក្នុងពិធីសំណេះសំណាលនិងពិសាអាហារសាមគ្គីជាមួយប្អូនៗក្រុមការងារយុវជនខណ្ឌ សង្កាត់ ភូមិ កាលពីល្ងាចថ្ងៃទី២៦ខែតុលាឆ្នាំ២០១៦នៅភោជនីយដ្ឋានពិភពថ្មី ក្រោមអធិបតីភាពលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងលោកគួច ចំរើន អភិបាលខណ្ឌដូនពេញ ។
លោកគួច ចំរើន បានមានប្រសាសន៍ថា គណៈកម្មាធិការគណបក្សខណ្ឌ បានបញ្ជូនថ្នាក់ដឹកនាំយុវជនខណ្ឌ សង្កាត់ ភូមិ ទៅចូលរួមវគ្គអប់រំនយោបាយនៅទីស្នាក់ការគណៈកម្មាធិការកណ្ដាលគណបក្ស១វគ្គ បានចំនួន២នាក់(ថ្នាក់ខណ្ឌ),នៅទីស្នាក់ការគណៈកម្មាការគណបក្សរាជធានីភ្នំពេញ១០វគ្គ បានចំនួន៩៣នាក់ ស្រី១៨នាក់;និងនៅទីស្នាក់ការគណបក្សខណ្ឌដូនពេញ ២វគ្គ បានចំនួន៣៥៧នាក់ ស្រី១១២នាក់ ។
បានបញ្ជូនទៅធ្វើជាមន្រ្តីចុះឈ្មោះបោះឆ្នោត(គ.ជ.ប)បានចំនួន២០នាក់ ស្រី៧នាក់ ។
បានបញ្ជូនទៅធ្វើជាភ្នាក់ងារសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតតាមបណ្ដាសង្កាត់ទាំង១១ ចំនួន២៨នាក់ ស្រី១២នាក់ ។
បានបញ្ជូនជាបេក្ខជនឈរឈ្មោះបោះឆ្នោតស្ទាបស្ទង់ក្រុមប្រឹក្សាសង្កាត់ចំនួន៣៣៤នាក់ ស្រី៥០នាក់ បានបញ្ចូលជាសមាជិកសន្និបាតសង្កាត់ចំនួន៤០៨នាក់ សម្រាប់ការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបក្ខជនក្រុមប្រឹក្សាសង្កាត់ទាំង១១ នាពេលខាងមុខនេះ ។
បានរៀបចំឲ្យក្រុមការងារយុវជនសង្កាត់-ភូមិ ចូលរួមក្នុងកិច្ចប្រជុំជីវភាពប្រចាំខែ របស់គណៈកម្មាធិការគណបក្សសង្កាត់ និងគណៈសាខាបក្សភូមិ ។
យុវជនរបស់គណៈបក្ស បានចូលរួមក្នុងសកម្មភាពសង្គមជាច្រើនដូចជា៖ ការចូលរួមបរិច្ចាគឈាម ;ការចុះសួរសុខទុក្ខពលរដ្ឋក្រីក្រ យុវជនដែលជួបគ្រោះថ្នាក់ផ្សេងៗ ឬមានជម្ងឺតម្កាត់ ដោយបានការឧបត្ថម្ភសំភារៈនិងថវិកា មកពី ស.ស.យ.ក រាជធានីភ្នំពេញ ;គណៈកម្មាធិការគណបក្សខណ្ឌ-សង្កាត់ និងចូលរួមដោយផ្ទាល់ពីយុវជនរបស់យើង ។
យុវជនគណៈបក្ស បានចូលរួមអប់រំអំពីការវេចខ្ចប់ទុកដាក់សំរាម ការញែកសំរាម ,យុទ្ធការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាសី្ទក និងយុទ្ធការនានាពាក់ព័ន្ធនិងទីក្រុងស្អាត ។ការចូលរួមរបស់យុវជន បានរួមចំណែកធ្វើឲ្យសាលាខណ្ឌដូនពេញទទួលជ័យលាភីទីក្រុងស្អាត ចំណាត់ថ្នាក់លេខ១ ផ្ការំដួលបីទង នៅឆ្នាំ២០១៥ ។
យុវជនយើងបានចូលរួមយ៉ាងសកម្ម ក្នុងការងារឃោសនាអប់រំ ផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀន,ច្បាប់ចរាចរណ៍ជើងគោក(ថ្មី) ,ការតម្រង់ទិសសិស្សានុសិស្សថ្នាក់ទី១១និងទី១២នៅតាមវិទ្យាល័យរដ្ឋទាំងនៅក្នុងខណ្ឌ ឲ្យជ្រើសរើសមុខវិជ្ជា និងជំនាញវិជ្ជាជីវៈនៅថ្នាក់ឧត្ដមសិក្សា ស្របតាមសមត្ថភាពរបស់ខ្លួន ។ជាពិសេសបានបើកវគ្គបំប៉នដល់ប្អូនៗថ្នាក់ទី១២ សំរាប់ត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ។
ប្អូនៗយុវជនខណ្ឌ-សង្កាត់-ភូមិ បានចូលរួមយ៉ាងសកម្មក្លៀវក្លា នៅក្នុងសមរភូមិបណ្ដាញសង្គមហ្វេសប៊ុក ដោយផ្សព្វផ្សាយសមិទ្ធិផលស្នាដៃនានារបស់បក្ស និងសមិទ្ធិផលសម្រេចបានរបស់រាជរដ្ឋាភិបាល ,វាយបកទៅលើគណបក្សប្រឆាំងនិងជនអគតិមួយចំនួន,ទប់ទល់នឹងការឃោសនាលាបពណ៌មូលបង្កាច់បង្ខូច មកលើគណបក្សប្រជាជន ថ្នាក់ដឹកនាំរួមទាំងសកម្មភាពនានារបស់គណបក្ស ជូនដល់មហាជនឲ្យបានជ្រាប ដើម្បីអូសទាញការគាំទ្រមកលើគណបក្ស ។
ជាមួយគ្នានេះដែរ យុវជនគបក្សខណ្ឌ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ធ្វើការបោះឆ្នោតជ្រើសរើស “វាគ្មិនយុវជនទំពាំងស្នងឬស្សី” បានចំនួន២ជំនាន់ ដែលជំនាន់ទី១ បានចំនួន៥នាក់ និងជំនាន់ទី២ បានចំនួន៣នាក់ ដោយវាគ្មិនទាំងនោះ មានលក្ខណៈសម្បត្តិនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតប្រជែង ។
ដោយទទួលបានការណែនាំពីគណបក្សរាជធានីភ្នំពេញ និងក្រុមការងារយុវជនគណក្សរាជធានីភ្នំពេញ គណៈកម្មាធិកាគណបក្សខណ្ឌ បានដឹកនាំរៀបចំបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនសង្កាត់-ភូមិរួចរាល់ កាលពីចុងខែសីហា ឆ្នាំ២០១៦ ជាលិទ្ធិផលសម្រាប់ថ្នាក់ដឹកនាំក្រុមការងារយុវជនភូមិ បានជ្រើសរើសចំនួន១៣២លើក ១៣៤ភូមិ ក្នុងមួយភូមិ ជ្រើសរើសបាន៣នាក់ សរុបចំនួន៣៩៦នាក់, គណៈបក្សសង្កាត់ បានចេញសេចក្តីសម្រេចទទួលស្គាល់ជាក្រុមការងាយុវជនភូមិ ។សំរាប់ថ្នាក់ដឹកនាំក្រុមការងារយុវជនសង្កាត់ បានជ្រើសរើសចំនួន១១លើក១១សង្កាត់ ក្នុងមួយសង្កាត់ ជ្រើសរើសបាន៥នាក់ សរុបចំនួន៥៥នាក់ ។ គណបក្ស ខណ្ឌបានចេញសេចក្តីសម្រេចទទួលស្គាល់ជាក្រុមការងារយុវជនសង្កាត់រួចជាស្ថាពរ ។
លោកគួច ចំរើន បានមានប្រសាសន៍ទៀតថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដែលជួយឧបត្តម្ភគាំទ្រដល់សកម្មភាពនានារបស់យុវជនគណបក្ស,សកម្មភាពរបស់យុវជន ស.ស.យ.ក ខណ្ឌដូនពេញនាពេលកន្លងមក, ជួយឧបត្ថមជូនដល់លោកគ្រូ-អ្នកគ្រូស្ម័គ្រចិត្តនិងរង្វាន់លើកទឹកចិត្តជូនប្អូនសិស្សានុសិស្សដែលទទួលបាននិទ្ទេសA និងជួយឧបត្ថម្ភក្នុងការរៀបចំពិធីសំណោះសំណាល និងពិសារអាហារសាមគ្គីជាមួយប្អូនៗក្រុមការងារយុវជនយើង នាពេលនេះ ៕ ស ដារ៉ា