ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ សាលាខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងមានការចូលរួមពីលោក លោកស្រី មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ស្រុក និងប្រធានអនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១. ស្តាប់របាយការណ៍ស្តីពីស្ថានភាពសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ សុវត្ថិភាព ក្រុងស្រុក
២. ផ្សព្វផ្សាយសារាចរណ៍ណែនាំស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
៣. ផ្សព្វផ្សាយសេចក្តីណែនាំស្តីពី ការអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់
៤. ផ្សព្វផ្សាយសារាចរណ៍ស្តីពី ការថែរក្សា ការពារបង្គោលព្រំដែនចាស់បោះដោយគណៈកម្មការកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងកូសាំងស៊ីន និងក្រោយទសវត្សរ៍ឆ្នាំ១៨៧០ ៕ វុទ្ធឦសាន