ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាល និងមន្ត្រីយោធាពីរនាក់កំពុងបង្កើតភាពល្បីល្បាញកាងរថយន្ត និងស្ទាក់រថយន្តដឹកឈើទៅវៀតណាម

ចែករំលែក៖

ខេត្តរតនគិរី៖ បើទោះបីកម្លាំងសមត្ថកិច្ចដាក់ប្រចាំការបង្ក្រាបបទល្មើសព្រៃឈើយ៉ាងណាក៏ដោយ ប៉ុន្តែក្រុមឈ្មួញនៅតែបន្តសកម្មភាពដឹកឈើឆ្ពោះទៅវៀតណាមតាមច្រកទ្វារអន្តរជាតិដោយរលូនដដែល ។

បើតាមសមត្ថកិច្ចតូចតាចម្នាក់ប្រចាំការនៅស្រុកអូរយ៉ាដាវ(សូមមិនបញ្ចេញឈ្មោះ)បានប្រាប់ឲ្យដឹងថា ក្រុមឈ្មួញបានផ្តល់លុយឲ្យកម្មករ និងដៃជើងប្រមូលទិញឈើពីតំបន់ផ្សេងៗ រួចដឹកយកមកលាក់ទុកក្នុងចំការដូងប្រេង ដែលមានចំងាយប្រមាណ១២គីឡូម៉ែត្រ ពីច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ។

ប្រភព័ព៌តមានខាងលើបានបន្តទៀតថា ក្រុមឈ្មួញប្រើប្រាស់មធ្យោបាយដូចជារថយន្តបាឡែន កាមរីឆ្លាម កាមរីហើម ហាយឡិនឌ័រ តូរីស ជាដើមបន្ទាប់ពីលើកឈើដាក់រថយន្តរួចចំណាយពេលតែ៣០នាទីដល់វៀតណាម ។

ជាងនេះទៅទៀត គេសង្កេតឃើញមន្ត្រីយោធា និងនគរបាលពីរនាក់ដាក់រថយន្តប្រដេញរថយន្តដឹកឈើតាមដងផ្លូវជាតិលេខ៧៨ ចេញពីក្រុងបានលុងឆ្ពោះទៅច្រកទ្វារព្រំដែនអន្តជាតិអូរយ៉ាដាវ ។

ប្រភព័ព៌តមានផ្សេងទៀតលួចបង្ហើបឲ្យដឹងថា ពួកគាត់ទាំងពីរខាងលើនេះយកតួនាទីនិងភារកិច្ចថ្នាក់លើប្រគល់ជូន ប៉ុន្តែកំពុងតែអនុវត្តន៍ផ្ទុយពីបទបញ្ជាពី ព្រោះមិនបានចាប់រថយន្តលួចដឹកឈើនោះទេ បែរជាពេលខ្លះជួយមើលផ្លូវ និងជួយបិទគូថរថយន្តដឹកឈើថែមទៀតផងឆ្ពោះទៅប្រទេសវៀតណាម ៕ វុទ្ធឦសាន

4 1 2 3


ចែករំលែក៖