ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូឌ្រីមសង់ពីគ្រឿង បើកបញ្ច្រាស់ ទិសបុកគ្នា ធ្វើឧ្យមនុស្សប្រុស ស្រី៦នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ប៉ោយប៉ែតៈ មនុស្សប្រុស ស្រី៦នាក់រងរបួសធ្ងន់ ស្រាលដែលម៉ូតូពីគ្រឿងបើកបរបញ្ជ្រាសទិសគ្នាក្នុងល្បឿនលឿន ឡើងជែងរថយន្តមិនប្រយត្ន័ជ្រុលបុកគ្នា កាលពីវេលាម៉ោង៦នឹង២០នាទីយប់ថ្ងៃទី២៧ខែតុលាឆ្នាំ២០១៦តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចផ្លូវចូលវត្តអណ្ដូងថ្មមាសប្រហែល២០០ម៉ែត្រឋិតក្នុងភូមិអណ្ដូងថ្មមាសសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចប្រាប់ថាៈមុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៏ខ្មៅផលិតឆ្នាំ២០១២ពាក់ស្លាកលេខបន្ទាយមានជ័យ ១M.២៧០៤ បើកបរដោយឈ្មោះក្រាញ់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបកម្មករ រងរបួសធ្ងន់ ហើយមានដឹកមនុស្សពីរនាក់១ឈ្មោះ បាន ពៅ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបកម្មករ រងរបួសស្រាល, ២ ឈ្មោះ រ៉ា ភេទស្រី អាយុ២៣ឆ្នាំ មុខរបកម្មករ រងរបួសស្រាល អ្នកទាំងបីរស់នៅក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភណ័ ខេត្តបន្ទាយមានជ័យ បើកបរគោលដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានឡើងជែងរថយន្តធុនធំ ដែលបើកពីមុខ ស្រាប់តែមានម៉ូតូ១គ្រឿងទៀត ម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១F.៤៣៩៩ បើកបរដោយឈ្មោះ ណាន់ ឈីវ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបកម្មករ រងរបួសស្រាល មានដឹកមនុសពីរនាក់ ឈ្មោះ ឃ្លោក ភេទប្រុស អាយុ២៨ឆ្នាំ មុខរបកម្មករ រងរបួសស្រាល និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ បើកបរគោលដៅពីកើតទៅលិច ហើយបានបុកនឹងម៉ូតូខាងលើ បណ្ដាលឲ្យគ្រោះថ្នាក់តែម្ដង តែអ្នកទាំងបីអ្នកនេះ មិនទាន់ដឹងថា រស់នៅក្នុងភូមិណាឡើយ ។

សមត្ថកិច្ចបញ្ជាក់ថា ម៉ូតូទាំងពីរគ្រឿងនេះ បើកបរក្នុងល្បឿនលឿន និងឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។

ក្រោយពីកើតហេតុ ជនរងគ្រោះ ប្រុស ស្រីទាំង៦នាក់ សមត្ថិច្ចវាស់វែង និងអន្តរាគមន៍ហៅរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត(ដីថ្មី) ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា

as-7 as as-1 as-2 as-3 as-4 as-5 as-6


ចែករំលែក៖