ខេត្តកណ្តាល÷នៅថ្ងៃទី១៤ខែសីហាឆ្នាំ២០២៦កម្លាំងព្រហ្មទណ្ឌលស្រុកកៀនស្វាយបញ្ចូនខ្លួនជនសង្ស័យ ០២នាក់ទៅតុលាការករណីលួចកាត់ខ្សែភ្លើង។
មន្ត្រីនគរបាលបានឱ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ មានអំពើលួចសកម្ម(ខ្សែភ្លើងនិងអាគុយលីចូម) នៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។ ជនរងគ្រោះឈ្មោះហាក់ សំណាងភេទប្រុសអាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន Metfone មានទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់ ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យ០៣នាក់
១-ឈ្មោះយី ផាន ហៅខ្មៅ ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិត មានស្រុកកំណើតភូមិល្វា ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ស្នាក់នៅបណ្តោះ អាសន្នភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល (ឃាត់ខ្លួន)ធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល៣ឆ្នាំតេស្តទឹកនោមរកសារធាតុញៀនវិជ្ជមាន(+) ។
២-ឈ្មោះអយ ភាវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះមានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)ធ្លាប់ជាប់ពន្ធនាគាខេត្តកណ្តាលរយ:ពេល១០ខែពីបទលួច, ធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល២ឆ្នាំននិងតេស្តទឹកនោមរកសារធាតុញៀន វិជ្ជមាន(+)
៣-ឈ្មោះធៀម សុវណ្ណដាវិត ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិត មានទីលំនៅភូមិទួលត្នោតឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល(គេចខ្លួន)ធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល៣ឆ្នាំ,តេស្តទឹកនោមរកសារធាតុញៀន វិជ្ជមាន(+)។
សម្ភារៈបាត់បង់:
១-អាគុយលីចូម ម៉ាកShoto របស់ក្រុមហ៊ុនMetfone កម្លាំង SDA10-48100 ចំនួន០២គ្រាប់ ។
២-ខ្សែរភ្លើង 1×10 ប្រវែង១៤ម៉ែត្រ,1×16 ប្រវែង១៤ម៉ែត្រ, 1×25 ប្រវែង១៤ម៉ែត្រ,1×35 ប្រវែង១៤ម៉ែត្រ, 2×5 ប្រវែង២៧០ម៉ែត្រ ។
៣- ខ្សែរ AC 4×16ប្រវែង២៤ម៉ែត្រ
វត្ថុតាងចាប់យក:
១-អាគុយលីចូម ម៉ាកShoto របស់ក្រុមហ៊ុនMetfoneកម្លាំង SDA10-48100 ចំនួន០២គ្រាប់ ។
២-សសៃខ្សែភ្លើងធ្វើអំពីលោហធាតុពណ៌ក្រហម ទម្ងន់៣០ក្រាម។
៣-ខ្សែភ្លើង៣ខ្សែរ ទំហំ M10mm (-ពណ៌ខៀវ ប្រវែង ១,៨៨ម៉ែត្រ -ពណ៌ខ្មៅ ប្រវែង ១,៨៨ម៉ែត្រ -ពណ៌ប្រផេះ ប្រវែង ១,៨៨ម៉ែត្រ) ។
៤-កាំបិតផ្គាក់១ ផ្លែដែកដងឬស្សី ប្រវែង០,៦៨ម៉ែត្រ
៥-កូនកាំបិតស្លា ១ ផ្លែដែកដងឈើប្រវែង ២៣សង់ទីម៉ែត្រ ។
៦-កូនកាំបិតមុខពីរ ១ ផ្លែដៃដងឈើប្រវែង ២០សង់ទីម៉ែត្រ ។
៧-កូនកាំបិតកាត់ក្រដាស ១ ផ្លែដែកដងជ័រពណ៌ទឹកក្រូច ប្រវែង១៥សង់ទីម៉ែត្រ នឹងផ្លែដែក ចំនួន០៥ផ្លែ ។ ៨-សំបកខ្សែភ្លើងសករួចមួយចំនួន។
សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១១ ខែសីហា ២០២៦ វេលាម៉ោង០៣:២០នាទី ជនសង្ស័យទាំងបីនាក់ខាងលើបានជិះម៉ូតូ១ គ្រឿង ម៉ាកHONDA C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ មិនស្គាល់ផ្លាកលេខ ចេញពីភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយសំដៅទៅភូមិរទាំងត្បូង ឃុំភូមិធំ ដើម្បីចូលទៅលួចកាត់ខ្សែភ្លើងប្រវែងប្រហែល ៣០០ម៉ែត្រ និងអាគុយលីចូមចំនួន២ របស់អង់តែនក្រុមហ៊ុន metfone។ ពេលលួចបានហើយជនសង្ស័យទាំងបីនាក់បានយកខ្សែរភ្លើងនិងអាគុយលីចូមដាក់លើម៉ូតូរួចជិះចេញមកផ្ទះរបស់ជនសង្ស័យឈ្មោះអយ ភាវនៅភូមិកោះប្រាក់។
រួចជនសង្ស័យឈ្មោះយី ផាន បានយកខ្សែភ្លើងដែលលួចបានសកសំបកចេញយកតែខ្សែរស្ពាន់។ ពេលសកហើយជនសង្ស័យឈ្មោះភាវ និងសុវណ្ណដាវិត បាននាំគ្នាជិះម៉ូតូយកទៅលក់កន្លែងទិញអេតចាយម្តុំច្បារអំពៅ។ចំនែកជនសង្ស័យឈ្មោះយី ផាន បានយកអាគុយពីរគ្រាប់ យកទៅលក់នៅកន្លែងទិញអេតចាយនៅសង្កាត់ក្បាលកោះក្នុងតម្លៃ១គីឡូ៤ពាន់រៀល បានប្រាក់សរុបចំនួន២៤ម៉ឺនរៀល។ ពេលលក់បានប្រាក់ជនសង្ស័យឈ្មោះសុវណ្ណដាវិត ជាមេចំណែកចែកឲ្យជនសង្ស័យទាំងពីរនាក់ទៀតនឹងទិញគ្រឿងញៀនយកមកប្រើ ប្រាស់រួមគ្នា ។
លុះដល់ថ្ងៃទី១២ ខែសីហា ២០២៦ ម៉ោង០២:៣០នាទីជនសង្ស័យទាំងបីនាក់ខាងលើនៅតែបន្តធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងបានប្រវែង១០ម៉ែត្រនៅនៅក្នុងដីឡូត៌មួយកន្លែងក្នុងឃុំគគី ស្រុកកៀនស្វាយបន្ថែមទៀត។ រហូតមកដល់ថ្ងៃទី១៣ខែសីហា ម៉ោង០៧:៣០នាទីជនរងគ្រោះបានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលភូមិធំ។ ពេលទទួលបានពាក្យប្តឹងភ្លាមកម្លាំងប៉ុស្តិ៍ភូមិធំសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌស្រុកបានចុះដល់កន្លែងកើតហេតុ និងស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួនពីរនាក់ យកមកប៉ុស្តិ៍ដើម្បីសាកសួរ។ នៅចំពោះមុខនគរបាលជនសង្ស័យទាំងពីរនាក់ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែ ភ្លើងនិងអាគុយលីចូមរបស់អង់តែនក្រុមហ៊ុន metfoneមែនមូលហេតុត្រូវការប្រាក់ទិញថ្នាំញៀនប្រើប្រាស់។
ចំណែកជនសង្ស័យ ធៀមសុវណ្ណដាវិត កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ភូមិធំកំពុងបន្តនីតិវិធីធ្វើការស្រាវជ្រាវតាមរកឃាត់ខ្លួនជនសង្ស័យបន្ថែមទៀត។
កម្លាំងជំនាញសុំគោលការណ៍ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាង បណ្តោះអាសន្ននៅអធិការដ្ឋាននគរបានស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច