ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតសម្តេចតេជោហ៊ុន សែន លើកទឹកចិត្ត និងអំពាវនាវដល់ក្មួយៗ ចៅៗសិស្សានុសិស្សទាំងអស់ទៅចុះឈ្មោះចូលរៀនឲ្យបានគ្រប់គ្នា

ចែករំលែក៖

ភ្នំពេញ៖ សារលិខិតសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកទឹកចិត្ត និងអំពាវនាវដល់ក្មួយៗ ចៅៗសិស្សានុសិស្សទាំងអស់ទៅចុះឈ្មោះចូលរៀនអោយបានគ្រប់គ្នា ។

សម្តេចតេជោបានផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមថ្ងៃទី១ ខែវិច្ឆិកា យ៉ាងដូច្នេះថា៖

«នៅក្នុងថ្ងៃបើកបវេសនកាលថ្ងៃទី ១ ខែ វិច្ឆិកា ២០១៦ នេះ ខ្ញុំសូមលើកទឹកចិត្ត និងអំពាវនាវដល់ក្មួយៗ ចៅៗសិស្សានុសិស្សទាំងអស់ទៅចុះឈ្មោះចូលរៀនអោយបានគ្រប់គ្នា ជាពិសេសឪពុកម្តាយ និងអា ណាព្យាបាលត្រូវនាំកូនចៅទៅចុះឈ្មោះចូលរៀនអោយបានគ្រប់ៗគ្នា។ ក្មួយៗ ចៅៗត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ស្តាប់ដំបូន្មានឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងធ្វើជាកូនល្អ ជាសិស្សល្អ ជាមិត្តល្អ ហើយត្រូវតែចៀសវាងអោយឆ្ងាយពីអំពើឧបាយមុខគ្រប់យ៉ាង ជាពិសេសសកម្មភាពក្មេងទំនើង និងគ្រឿងញៀនគ្រប់ប្រភេទ។ ក្មួយៗ និងចៅៗត្រូវចូលរួមគោរពច្បាប់ និងគោរពវិន័យសាលាអោយបាន ល្អទាំងអស់គ្នា។

ទន្ទឹមនឹងនេះដែរ សូមលោកនាយកសាលា និងលោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់អប់រំបណ្តុះបណ្តាលសិស្សប្រកបដោយស្មារតីមនសិការវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់ដើម្បីអនាគតល្អរបស់ពួកគេសំដៅពង្រឹងគុណភាពវិស័យអប់រំឱ្យបានកាន់តែល្អប្រសើ ។

អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្តីជំនាញពាក់ព័ន្ធ កងកំលាំងសមត្ថកិច្ចគ្រប់ផ្នែក មាតាបិតា អាណាព្យាបាលសិស្សានុសិស្ស និងសប្បុរសជនជាតិ-អន្តរជាតិ ត្រូវចូលរួមសហការឧបត្ថម្ភជ្រោមជ្រែងឱ្យបានខ្លាំងក្លាដើម្បីជំរុញការអភិវឌ្ឍវិស័យអប់រំជាតិយើងអោយរីកចំរើនលូតលាស់ខ្លាំងទៅមុខបន្ថែមទៀត។

ជូនពរចៅៗ និងក្មួយៗសិស្សានុសិស្សទទួលបានជោគជ័យនៅក្នុងការសិក្សារៀនសូត្រ និងមាន អនាគតល្អគ្រប់ៗគ្នា» ៕
1 2 3 4

5


ចែករំលែក៖