ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់ចោរលួចសម្ភារជនជាតិជប៉ុនដែលគូរមុខ Halloween នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៦ មានជនជាតិជប៉ុនម្នាក់ ឈ្មោះ KUROSAWA KAZUKI ភេទប្រុស អាយុ ២១ឆ្នាំ បានមកដាក់ពាក្យបណ្ដឹង នៅ ស្នាក់ការប៉ុស្តិ៍នគរបាល (Police Box) តំបន់ផាប់ស្ទ្រីតថា មានជនមិនស្គាល់មុខ បានលូកកាបូបយករបស់របរ រួមទាំងប្រាក់មួយចំនួនរបស់គាត់នៅតំបន់ផាប់ស្ទ្រីត។

បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ ជនរងគ្រោះរួចមកលោកវរសេនីយ៍ទោ ហង្ស សូផាតភីរម្យ នាយការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាលដោយមានការចង្អុលណែនាំពីសំណាក់លោកវរសេ នីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរងជាប្រធាន ការិយាល័យកណ្ដាលព្រហ្មទណ្ឌនៃស្នង ការដ្ឋាននគរបាលខេត្តសៀមរាបបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតដល់ វេលាម៉ោង៦ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៦ កម្លាំងរបស់លោកបានឃាត់ខ្លួន ជនសង្ស័យប្រុសស្រី២នាក់ និងឆែកឆេររក ឃើញវត្ថុតាងមួយចំនួន ហើយបាននាំជន សង្ស័យមកធ្វើការសាកសួរនៅការិយា ល័យ។

លោកវរសេនីយ៍ទោ ហង្ស សូផាតភី រម្យ នាយការិយាល័យបានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងរបស់លោកឃាត់ខ្លួនបានមាន ទី១-ឈ្មោះ ហេង សម្បត្តិ ហៅ ភីម ភេទប្រុស (ខ្ទើយ) អាយុ២៦ឆ្នាំ រស់ នៅភូមិបឹងកក់ ខ័ណ្ឌទួលគោក រាជធានី ភ្នំពេញ និងទី២-ឈ្មោះ រឿន សុខស្រីមុំ ហៅពិសី ភេទស្រី អាយុ២៧ឆ្នាំ រស់នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង២នាក់សព្វថ្ងៃមានទីលំនៅមិនពិតប្រាកដ ក្នុងខេត្តសៀមរប ។

វត្ថុតាងដែលសមត្ថកិច្ចនគរបាលដកហូតបានមាន Master Card (ATM) ១សន្លឹក, JCB (ATM) ១សន្លឹក, កាតសិស្សសាលា ១សន្លឹក, កាតធានារ៉ាប់រង១សន្លឹក, កាត ទិញអីវ៉ាន់២សន្លឹក, កាតជិះរថភ្លើង១សន្លឹក, ប្រាក់ជប៉ុនចំនួន៦៥.០០០យាន់។

ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ច នគរបាលបានឆ្លើយសារភាព និងទទួល ស្គាល់ថា ពួកគេពិតជាបានធ្វើសកម្មភាពលូកកាបូបជនបរទេសខាងលើមែន។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់សមត្ថកិច្ចកំពុងធ្វើការសាកសួរបន្ថែមទៀតដើម្បីរៀប ចំសំណុំរឿងបញ្ជូនទៅតុលាការ។

លោកនាយការិយាល័យបានបន្តថា ចំពោះសម្ភារ និងប្រាក់ដែលសមត្ថកិច្ចនគរ បាលដកហូតពីជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ជូនជនជាតិជប៉ុនវិញ នៅព្រឹកថ្ងៃដដែល៕ ហេង និរន្ទ្រ

aew


ចែករំលែក៖