ព័ត៌មានទាន់ហេតុការណ៍៖

រកសុីមិនស្មោះត្រង់​..! យកផ្លែឈេីលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមចាប់ខ្លួនផ្ញេីអាជីវកផ្សារដើមគ

ចែករំលែក៖

 

      ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ខណះបុរសម្នាក់ត្រូវបានម្ចាស់បំណុល២នាក់ប្តីប្រពន្ធជាជនជាតិចិនតាមចាប់ខ្លួនដល់ផ្សារដើមគ បន្ទាប់ពីទិញផ្លែឈើយកទៅលក់បន្តរយៈពេល១ឆ្នាំគិតជាទឹកប្រាក់១២ម៉ឺនដុល្លារមិនព្រមទូទាត់លុយឲ្យ​ ។ 

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ចំណុចឃាត់ផ្សារដើមគ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាជនឆបោក(ជនសង្ស័យ)បានរកសុីលក់ដូរផ្លែឈើនៅផ្សារដើមគ ហើយក៏ទៅទិញផ្លែឈើនោះពីប្តីប្រពន្ធ២នាក់ជាជនជាតិចិននៅខេត្តព្រះសីហនុយកមកលក់បន្តនៅផ្សារដើមគ ក្រោយពីទិញអស់រយះពេល១ឆ្នាំគិតជាទឹកប្រាក់ចំនួន១២មុឺនដុល្លា ដោយបុរសជនឆបោករូបនោះមិនព្រមទូទាត់សង ហើយព្យាយាមរត់គេចខ្លួនទាក់ទងតាមទូរសព្ទក៏មិនចូល លុះមកដល់វេលាកើតហេតុខាងលើដោយប្តីប្រពន្ធ២នាក់រួមមានបុរសម្នាក់ទៀតជាជនជាតិខ្មែរតាមមកចាប់បាននៅចំណុចផ្សារដើមគតែម្ត។

បន្ទាប់ពីឃាត់ខ្លួនបុរសជាជនឆបោករួចក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកឃាត់ជនឆបោក(ជនសង្ស័យ)ខាងលើទៅប៉ុស្តិ៍នគរបាលសង្កាត់ផ្សារដើមគរដេីម្បីសួរនាំនិងចាត់ការបន្តតាមនីតិវិធីច្បាប់៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖