ខេត្តបាត់ដំបង៖ ពលករខែ្មរម្នាក់ត្រូវទាហានថៃបាញ់ឲ្យរបួសធ្ងន់ និងម្នាក់ទៀត រត់តែមិនដឹងជាទៅដល់ទីណាទេ ខណៈដែលពួកគេចូលទៅក្នុងទឹកដីថៃ។
ករណីនេះបានកើតឡើងនៅព្រលប់ថ្ងៃ ទី២៩ ខែតុលា ឆ្នាំ២០១៦ នៅក្នុងស្រុកភ្នំ ព្រឹក ត្រង់ចំណុចច្រករបៀង ហើយជនរង គ្រោះដែលរបួសបានព្យាយាមរត់មកដល់មណ្ឌលសុខភាពឃុំពេជ្រចិន្តានៅវេលា ម៉ោង២រំលងអធ្រាត្រឈានចូលថៃ្ងទី៣០ ខែតុលា ឆ្នាំ២០១៦ ដើម្បីឲ្យគ្រូពេទ្យជួយព្យាបាលមុខរបួស ។
បើតាមគ្រូពេទ្យឲ្យដឹងថា ជនរងគ្រោះ ត្រូវទាហានថៃបាញ់របួសស្មាខាងឆ្វេងមាន ឈ្មោះ ស៊ុន វណ្ណនេ ភេទប្រុស អាយុ២៥ ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត បច្ចុប្បន្ន នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។
បើតាមជនរងគ្រោះអះអាងថា គ្នាគេ ម្នាក់ដែលបាត់ខ្លួននោះឈ្មោះ ឡុង សារិន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅជាមួយគ្នា។
ករណីទាហានថៃបាញ់ជនរងគ្រោះខាង លើនេះគឺជនរងគ្រោះមិនបានប្រាប់ពីមូល ហេតុដែលពួកគេចូលទៅក្នុងទឹកដីថៃដើម្បី ធ្វើអ្វីឡើយ ។ យ៉ាងណាក៏ដោយតាមការ សន្និដ្ឋានមូលហេតុដែលជនរងគ្រោះនាំគ្នាចូលទៅក្នុងទឹកដីថៃនោះមានមូលហេតុ២យ៉ាង ទី១-អាចចូលទៅរកការងារធ្វើ និង ទី២-អាចចូលទៅលួចកាប់ឈើនៅក្នុងទឹក ដីថៃ ។
ករណីដដែលនេះគេនៅពំុទាន់ដឹងថា ជនរងគ្រោះនាំគ្នាចូលទៅក្នុងទឹកដីថៃហើយ ត្រូវទាហានថៃបាញ់រត់បែកគ្នានោះទេថា តើពួកគេចូលទៅតាមច្រករបៀងមួយណានៃចំណុចក្នុងស្រុកភ្នំព្រឹកខេត្តបាត់ដំបងនោះទេ ។
ដោយឡែកពលករម្នាក់ទៀតដែលកំពុង រត់គេចខ្លួនបែកពីជនដែលរងរបួសខាងលើក៏នៅពុំទាន់ទទួលដំណឹងថា រត់ទៅ ដល់ទីណាស្លាប់ឬក៏រស់នៅឡើយដែរ ។
ពាក់ព័ន្ធនឹងករណីនេះសមត្ថកិច្ចនគរ បាលស្រុកភ្នំព្រឹកក៏មិនទាន់ប្រាកដថា ជន រងគ្រោះចូលទៅទឹកដីថៃតាមច្រករបៀង នៅស្រុកភ្នំព្រឹកនេះដែរ ព្រោះជនរងគ្រោះ ហាក់មានការលាក់លៀមព័ត៌មាន ៕ សហការី