ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្ក្រាបអ្នកញៀនល្បែងស៊ីសងអាប៉ោងបៀ ឃាត់ខ្លួនមនុស្ស៣នាក់ នៅសង្កាតភ្នំពេញថ្មី

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែងស៊ីសងអាប៉ាងបៀដុះស្លែ៣នាក់ ត្រូវសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន បន្ទាប់ពីមានសេក្តីរាយការណ៍ពីប្រជាពលរដ្ឋកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្នុងការចុះបង្ក្រាបនេះ ដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ក់ ហុងអធិការនគរបាលខណ្ឌដោយមានការសម្របសម្រួលពីលោក សេង ហៀង ព្រះអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ទៀត។

ក្នុងនោះ សមត្ថកិឃាត់ខ្លួនមនុស្ស៣នាក់ មេអាប៉ោងចំនួន ១ បៀរ១ហ៊ូ និង ម៉ូតូចំនួន៣គ្រឿង ។

សមត្ថកិច្ចបញ្ជាក់ថា អ្នកទាំងបីខាងលើមានទី ១ ឈ្មោះ ម៉ៅ ឌម ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី២មានឈ្មោះ អែម ផល្លែម ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលម្ដុំទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងទី៣ ឈ្មោះ អែម តូម៉ា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ ជាងអគ្គិសនីកម្ពុជា ស្នាក់នៅផ្ទះជួលភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

លោកវរសេនីយ៍ឯក ម៉ក់ ហុង បានប្រាប់ភ្នាក់ងារសារព័ត៌មាននគរវត្តថា ចំពោះអ្នកញៀនល្បែងអាប៉ោង និងបៀខាងលើនេះ គឺមិនមានការដោះលែង ឬក៏សម្របសម្រួលណាមួយឡើយ ហើយលោកនឹងបញ្ជូនអ្នកទាំងនោះទៅតុលាការធ្វើការចាត់ការតាមនីតិវិធី ។

លោកបានបញ្ជាក់ទៀតថា នៅក្នុងមូលដ្ឋានរបស់ត្រូវតែរឹតបណ្តឹងចាត់ការឲ្យអស់ នូវល្បែងស៊ីសងគ្រប់ប្រភេទទាំងតូចទាំងធំ ហើយស្របទៅនិងបទបញ្ជាដែលក្រសួងមហាផ្ទៃទើបតែនឹងដាក់មកអោយខាងសមត្ថកិច្ចទូទាំងប្រទេសបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទនៅគ្រប់តំបន់ ប្រជាពលរដ្ឋកំពុងតែរង់ចាំមើលថា តើតុលាការនឹងមានការដោះលែងអ្នកញៀនល្បែង អាប៉ោងទៀតដែរឫទេ ព្រោះគេសង្កេតឃើញថាតុលាការតែងតែដោះលែងក្រុមអ្នកញៀនល្បែងស៊ីសងជារើយៗ ខណៈសមត្ថកិច្ចមូលដ្ឋានព្យាយាមបង្ក្រាបនឹងបញ្ជូលទៅតុលាការ ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមអ្នកញៀនល្បែងទាំង៣នាក់កំពុងត្រូវបានសាកសួរបន្ថែមនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ តុង សីហា

5 1 2 3 4


ចែករំលែក៖