ខេត្តក្រចេះ៖ ក្រុមស្រាវជ្រាវបង្រ្កាបបទល្មើសព្រៃឈើអាវុធហត្ថលើផ្ទៃប្រទេស គោលដៅខេត្តក្រចេះនៅវេលាម៉ោង៨និង២៥នាទី ថ្ងៃទី៣១ ខែតុលា ឆ្មាំ២០១៦ នៅចំណុចភូមិជ្រោះជ្រៅ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ក្រុមស្រាវជ្រាវបង្រ្កាបបទល្មើសព្រៃឈើ អាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអហស្រុកស្នួល បានចុះឆែកឆេរ និងចាប់យកគំនរឈើដែលឈ្មួញបានយកមកទម្លាក់ចោលនៅក្នុងផ្ទះប្រជាពលរដ្ឋ តាមដងផ្លូវចូលទៅច្រកកាបី ព្រំដែនវៀតណាម ចំនួន ៩៨ដុំ (កកោះ) ។
បច្ចុប្បន្នវត្ថុតាងកំពុងចាត់ចែងយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្នួល ដើម្បីវាស់វែង និងចាត់ការតាមនិតិវិធី ៕