ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរចុះឃាត់និងដកហូតសម្ភារសិប្បកម្មតុទូបាញ់ថ្នាំជះក្លិនភាយតាមផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានចុះធ្វើការហាមឃាត់ទីតាំងសិប្បកម្មកែច្នៃ គ្រឿងសង្ហារិម តុទូមួយកន្លែង ដែលនៅទីនោះជាងបាញ់ថ្នាំបំភាយជះក្លិនមិនល្អ ដល់សាធារណជនធ្វើដំណើរឆ្លងកាត់ និងបង្កការប៉ះពាល់ដល់បរិស្ថាន ។

ហេតុការណ៍នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅ តាមផ្លូវកៅស៊ូ ត្រង់ច្រកចូលមូលដ្ឋានទ័ពអាកាសក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យនិងដកហូតបានសម្ភារមួយចំនួន ព្រមទាំងបានហៅម្ចាស់ទីតាំងទៅធ្វើការអប់រំផងដែរ ។

បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា សិប្បកម្មកែច្នៃគ្រឿងសង្ហារិមខាងលើ នៅពេលដែលក្រុមជាង ខាត់ឈើ បាញ់ថ្នាំ ម្តងៗ ធ្វើឲ្យកម្ទេចលីហុយស្រអាប់និងជះក្លិនភាយថ្នាំស្ទើរទ្រាំលែងបានទៅហើយ ។ ករណីនេះធ្វើឲ្យប៉ះពាល់ដល់សុខភាពរាងកាយបរិស្ថានសណ្តាប់ធ្នាប់សាធារណៈខ្លាំងណាស់ តែបើម្ចាស់ទីតាំងកែសម្រួលធ្វើ យ៉ាងណា ការពារកុំឲ្យហុយកម្ទេចកាក សំណល់ឈើដែលខាត់នោះនិងកុំឲ្យធុំក្លិន ដល់សាធារណជនធ្វើដំណើរឆ្លងកាត់ឬ អ្នកជិតខាងនោះជាការប្រសើរ ។

តាមអាជ្ញាធរបានឲ្យដឹងថា សិប្បកម្ម ធ្វើតុទូខាងលើនេះនៅពេលក្រុមជាងធ្វើ ការខាត់បាញ់ថ្នាំម្តងៗធ្វើឲ្យបះ៉ពាល់ដល់ ប្រជាពលរដ្ឋយ៉ាងខ្លាំង ។ ម្យ៉ាងវិញទៀត គ្រឿងសង្ហារិមមួយចំនួនត្រូវបានម្ចាស់ សិប្បកម្មយកមកដាក់នៅលើចិញ្ចើមផ្លូវធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈថែមទៀត ។ ក្រោយពីមានប្រតិកម្មពីបងប្អូន ប្រជាពល រដ្ឋ និងមតិរិះគន់ជាសាធារណៈ ទើបនៅព្រឹក ថ្ងៃទី៣១ ខែតុលានេះកម្លាំង ប៉ុស្តិ៍រដ្ឋបាលកាកាបនិងមន្រ្តីអាជ្ញាធរសង្កាត់ ចុះ ទៅហាមឃាត់ដកហូតសម្ភារមួយចំនួន និងហៅម្ចាស់សិប្បកម្មទៅធ្វើការអប់រំធ្វើ កិច្ចសន្យាបញ្ឈប់ផលិតគ្រឿងសង្ហារិមបង្កឲ្យហុយកម្ទេចឈើជះក្លិនថ្នាំដល់អ្នកដទៃបន្តទៀត ៕ សុខាសែនជ័យ

senchey-2 senchey-1


ចែករំលែក៖