ព័ត៌មានទាន់ហេតុការណ៍៖

ឈ្លោះជាមួយប្រពន្ធបងថ្លៃទៅឃាត់កាប់ស្លាប់

ចែករំលែក៖

ខេត្តតាកែវ៖ អំពើហិង្សាដោយចេតនា មួយបានកើតឡើងក្នុងគ្រួសារដែលរស់នៅក្រោមដំបូលផ្ទះតែមួយរវាងស្ត្រីរង គ្រោះជាស្ត្រីមេម៉ាយកូន៥នឹងជនដៃដល់ត្រូវជាសាច់ថ្លៃបណ្តាលឲ្យមានអ្នករបួស និងស្លាប់។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៦ វេលាម៉ោង៩និង៣០នាទីយប់នៅ ក្នុងផ្ទះជនរងគ្រោះស្ថិតក្នុងភូមិចក សង្កាត់ រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលបង្ក ឡើងដោយជនសង្ស័យឈ្មោះ មឿន កាន់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅជាមួយស្ត្រី រងគ្រោះ ។

បើតាមសម្តីប្រជាពលរដ្ឋដែលរស់នៅជិតខាងបាននិយាយថា មុនពេលមានការ កាប់សម្លាប់គ្នានេះកើតឡើងជនសង្ស័យបានផឹកស្រាបៀរអស់២កំប៉ុងបន្ទាប់មកក៏ឮសូរសំឡេងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ឈ្មោះ ស្ងួន នីវូច អាយុ៤០ឆ្នាំ រហូតរាល ដាលដល់បងថ្លៃស្រីឈ្មោះ ស្ងួន សុគន្ធ អាយុ៦០ឆ្នាំ ជាស្ត្រីមេម៉ាយមានកូន៥នាក់ក្នុងបន្ទុក។ មួយសន្ទុះក្រោយមកជនដៃ ដល់បានដេញកូនៗរបស់ស្ត្រីរងគ្រោះដែល ស្លាប់ចេញទៅក្រៅផ្ទះរួចជនសង្ស័យក៏ចាក់ គន្លឹះចាក់សោទ្វារពីខាងក្នុងនិងបានយកកាំបិតខ្វែវកាប់ទៅលើប្រពន្ធខ្លួនបណ្តាលឲ្យរងរបួសជាទម្ងន់ ។ រីឯបងថ្លៃស្រីវិញត្រូវ ជនដៃដល់កាប់ចំកញ្ចឹងកបណ្តាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមតែម្តង។

ក្រោយធ្វើសកម្មភាពដ៏ឃោរឃៅនេះរួច ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។ ចំណែកប្រពន្ធដែលរងរបួសដោយមុខ កាំបិតប្តីកាប់ត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញទាំងយប់។ ក្រោយ កើតហេតុសាកសពស្ត្រីជាបងថ្លៃត្រូវបាន បងប្អូនរៀបចំធ្វើបុណ្យតាមប្រពៃណី ខណៈ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនសង្ស័យ៕ ជីសូរកា

as


ចែករំលែក៖