ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រថៃថ្មីនឹងឡើងគ្រងរាជនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦

ចែករំលែក៖

ប្រទេសថៃ៖ តាមការចេញផ្សាយ សារព័ត៌មាន Channel News Asia ដក ស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យ ដឹងថា ប្រភពពីមន្រ្តីយោធាជាន់ខ្ពស់២រូបបានឲ្យបង្ហើបឲ្យដឹងថា ប្រទេសថៃកំពុង រៀបចំពិធីសម្រាប់ការឡើងគ្រងរាជ្យសម្បត្តិ នៃព្រះអង្គម្ចាស់ មហា វ៉ាចារ៉ាឡុងកន ដែល ជាព្រះរាជបុត្រាស្នងរាជ្យដែលត្រូវបាន កំណត់តាំងពីដើមរៀងមកនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ ។

ប្រភពដដែលបានថ្លែងបញ្ជាក់ដូច្នេះថា «យើងកំពុងតែរៀបចំដើម្បីត្រៀមលក្ខណៈឲ្យគ្រប់ជ្រុងជ្រោយសម្រាប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៦ ប៉ុន្តែពេលវេលាទៅមុខទៀតយ៉ាង ណានោះគឺវាអាស្រ័យលើតែព្រះរាជបុត្រាតែប៉ុណ្ណោះ» ។

សម្រាប់ការគ្រងរាជ្យនៅពេលខាងមុខនេះគឺមិនមែនជាពិធីផ្លូវការនោះឡើយដោយ ពិធីផ្លូវការនឹងត្រូវរង់ចាំដោយការបូជាព្រះសពព្រះមហាក្សត្ររួចរាល់ និងការកាន់ទុក្ខ បញ្ចប់នៅរយៈពេលមួយឆ្នាំជាមុនសិន។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ មហា វ៉ាចា រ៉ាឡុងកន នឹងឡើងគ្រោងរាជ្យសម្បត្តិជាព្រះមហាក្សត្រថ្មី របស់ព្រះរាជាណាចក្រថៃ បន្ទាប់ពីទ្រង់បានសុំឲ្យពន្យារពេលនៃការធ្វើពិធីឡើងសោយរាជ្យដើម្បីមានពេល វេលាគ្រប់គ្រាន់ក្នុងការរៀបចំពិធីកាន់ទុក្ខថ្វាយព្រះបិតាគឺព្រះបាទ ភូមិបុល អាឌុល យ៉ាដេត ដែលបានសោយទិវង្គតកាលពី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងព្រះជន្ម ៨៨ព្រះវស្សា ៕

21814-thailand_kingson


ចែករំលែក៖