ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​បាញ់​បេតុង​ថយមិនប្រយ័ត្ន​ទៅ​បុក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពាក់​ស្លាក​លេខ​នគរបាល​​

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាអ្នកបើកបានរថយន្តបាញ់បេតុង១គ្រឿង របស់ក្រុមហ៊ុន TPIPL ថយក្រោយទៅបុករថយន្តម៉ាកឡិចស៊ីស៤៧០ ពាក់ស្លាកលេខនគរបាល១គ្រឿងរបស់មន្ត្រីនគរបាលម្នាក់បណ្តាលឲ្យកំពិតផ្នែកខាងក្រោយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅត្រង់ចំណុចផ្លូវឡើងស្ពានហង្ស កែងនិងផ្លូវ ស ប៊ិត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកឡិចស៊ីស៤៧០ ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-2556 មួយគ្រឿងដែលបើកបរដោយបុរសជាមន្ត្រីនគរបាលម្នាក់ ។

ស្រាប់តែមានរថយន្តធុនធំបាញ់បេតុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1266 មួយគ្រឿងដែលបើកបរដោយបុរសម្នាក់ បានបើកថយក្រោយមកបុករថយន្តឡិចសុីស៤៧០ចំផ្នែកខាងក្រោយជាប់បណ្តាលឲ្យកំពិតអស់មួយចំហៀងផ្នែកខាងក្រោយ ។

ក្រោយកើតហេតុ បុរសជាអ្នកបើកបររថយន្តបង្កក៏បានដើរចេញទៅបាត់ ទុករថយន្តចោល និងរថយន្តរបស់មន្ត្រីនគរបាលនៅនឹងកន្លែងកើតហេតុរហូតទៅដល់ជាង៤ម៉ោងចាំធ្វើការដោះស្រាយ តែពុំមានអ្នកណាម្នាក់មកចេញមុខដោះស្រាយឡើង ។

ក្រោយមក កម្លាំងនគរបាលចរាចរណ៍ ខណ្ឌចំការមន ក៏សម្រេចបញ្ជូនរថយន្តទាំង២គ្រឿងទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាក្រោយ ៕ ស រស្មី

image1


ចែករំលែក៖