ខេត្តពោធិ៍សាត់៖ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការដ្ឋានខេត្តពោធិ៍សាត់បានចាប់ខ្លួនបុរស២នាក់ដោយសារកែ្លងបន្លំធ្វើជាព្រះសង្ឃដើរបិណ្ឌបាតយក បច្ច័យពីប្រជាពលរដ្ឋនៅក្នុងក្រុង-ខេត្ត ពោធិ៍សាត់។
ការចាប់ខ្លួនបុរស២នាក់ក្លែងបន្លំធ្វើជា ព្រះសង្ឃដើរបិណ្ឌបាតនេះសមត្ថកិច្ចបាន ធ្វើឡើងកាលពីរសៀលថៃ្ងទី៣១ ខែតុលា ឆ្នាំ២០១៦ តាមបណ្តឹងរបស់ប្រធានមន្ទីរ ធម្មការ និងសាសនាខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ទោ ម៉ូ លីដា ប្រធាន ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃ ស្នងការដ្ឋានខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន ព្រោះតែ ធ្វើឲ្យប៉ះពាល់វិស័យព្រះពុទ្ធសាសនានេះ ទី១.ឈ្មោះ សួង អុ៊ត អាយុ៤៨ឆ្នាំ និងទី២. ឈ្មោះ គង់ បូរ៉ា អាយុ៣៤ឆ្នាំ ។ អ្នកទាំង២ មានប្រពន្ធនឹងកូនដូចគ្នា បច្ចុប្បន្នរស់នៅ ភូមិ-ឃំុល្អាង ស្រុកដងទង់ ខេត្តកំពត ។
លោកបានបន្តទៀតថា ការចាប់ខ្លួនជន ក្លែងបន្លំជាសង្ឃដើរបិណ្ឌបាននេះ គឺបន្ទាប់ ពីបណ្តាញនិងមន្រ្តីធម្មការ និងសាសនា ខេត្តបានឃើញជនសង្ស័យដើរបិណ្ឌបាត គ្មានពេលវេលា និងនៅក្នុងផ្សារព្រមទាំង តាមភោជនីយដ្ឋាន ។ ដោយសកម្មភាពនេះ ហើយទើបប្រធានមន្ទីរធម្មការ និងសាសនា ខេត្តសហការជាមួយនឹងព្រះមេគណខេត្តចាប់បកស្បង់ចីពរហើយប្រគល់ឲ្យនគរបាល ចាត់ការតាមផ្លូវច្បាប់ ។
លោកបានឲ្យដឹងទៀតថា បើតាមចម្លើយ ជនសង្ស័យបានឆ្លើយថាមូលហេតុដែលពួកគេពាក់ស្បង់បន្លំធ្វើជាព្រះសង្ឃដើរបិណ្ឌ បាតនេះ ព្រោះតែក្រពេក និងទាល់គំនិត រកប្រាក់ដើម្បីចិញ្ចឹមប្រពន្ធកូន ទើបធ្វើបែប នេះទៅ ។
លោកបានបន្ថែមថា រហូតមកដល់ រសៀលថៃ្ងទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក អភិបាលខេត្តបានឯកភាពឲ្យអប់រំជនសង្ស័យ ទាំងពីរនិងឲ្យធ្វើកិច្ចសន្យារឈប់ប្រព្រឹត្តសកម្មភាពបែបនេះទៀតនាំឲ្យប៉ះពាល់ ដល់វិស័យព្រះពុទ្ធសាសនាដែលជាសាសនា របស់រដ្ឋត្រូវបានប្រជាពលរដ្ឋគោរពប្រតិ បត្តិ ហើយបានដោះលែងឲ្យពួកគេទៅផ្ទះសម្បែងវិញដោយមានការជូនដំណឹងឲ្យ ប្រពន្ធជនសង្ស័យទាំង២នាក់មកធ្វើលិខិតធានាផងដែរ ៕ ប៉ឹម ពិន