ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តរ៉េហ្វរបើកឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកនិងរថយន្តស្ទួចរងការខូចខាតដោយខ្លួនឯង

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីជនជាតិកូរ៉េម្នាក់ បើករថយន្តមួយគ្រឿងម៉ាករ៉េហ្វរឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកនឹងរថយន្តស្ទួចចំពីមុខបណ្តាលឲ្យខូចខាតខ្លួនឯង ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៤និង៤០នាទីរសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថស្ទួច១គ្រឿងម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣A.១៧០៩ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវបែកជាបួនមុខផ្សារដីហុយ ក៏មានរថយន្ត១គ្រឿង ម៉ាករ៉េហ្វរ ពណ៌ពាក់ស្លាក់លេខ ភ្នំពេញ ២U ៥៣៤១ បើកបរបដោយស្ត្រីជនជាតិកូរ៉េម្នាក់ក្នុងទិសដៅពីលិចទៅកើត បំណងឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុក និងរថយន្តស្ទួចបណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខដោយខ្លួនឯងតែម្តង ។

ប្រភពពីអ្នកបើកបររថយន្តស្ទួចបានឲ្យដឹងថា រូបគេបានបើករថយន្តខាងលើក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ គាត់បានបន្ថយល្បឿនដោយស្ថានភាពផ្លូវបែកជាបួន ខណៈនោះ ស្រាប់តែមានរថយន្តរ៉េហ្វរខាងលើបើកមកពីលិចទៅកើតឆ្លងផ្លូវមកនិងរថយន្តគាត់តែម្តងតែមិនមានអ្នករងរបួសទេ ។

ក្រោយកើតហេតុ ក៏មាននគរបាលចរាចរខណ្ឌសែនសុខចុះមកជួយអន្តរាគមន៍ និងវាស់វែងយកមកអែបខាងហើយរង់ចាំក្រុមហ៊ុនធានារ៉ាប់រងមកដោះស្រាយ ។ នៅពេលដែលក្រុមហ៊ុនធានារ៉ាប់រងមកដល់បានសម្របសម្រួលដោយឲ្យភាគីទាំងសងខាងយករថយន្តទៅជុសជុលដោយខ្លួនឯង មិនមានខាងណាសងខាងណាទេ ៕ តុង សីហា

20161101_164423 20161101_164236 20161101_164331 20161101_164354


ចែករំលែក៖