ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ប្រើកាំភ្លើងច្នៃដើរបាញ់សត្វរៀលកៃចំទ្រូងខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តសៀមរាប ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មខណៈសប់កាំភ្លើង ខ្យល់ដើម្បីបាញ់សត្វជតែាអកុសលបានរៀលកៃត្រូវចំទ្រូងខ្លួនឯងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅចំណុច ត្រពាំងតាកែវខាងកើត ស្ថិត ក្នុងភូមិប្លុង ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

មន្ត្រីនគរបាលស្រុកជីក្រែងបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ឡុង សុភី អាយុ២៥ឆ្នាំ រស់នៅភូមិ-ឃុំកើត ហេតុ។

តាមប្រភពនៅកន្លែងកើតហេតុបាន បញ្ជាក់ថា នៅមុនពេលកើតហេតុជនរង គ្រោះបានដើរចូលទៅកណ្តាលព្រៃដើម្បីបាញ់សត្វ ហើយពេលទៅដល់ចំណុចកើត ហេតុជនរងគ្រោះបានសប់កាំភ្លើងខ្យល់ ដើម្បីបាញ់សត្វមិនប្រយ័ត្នក៏រៀលកៃត្រូវធ្លាយដើមទ្រូងបណ្តាលឲ្យស្លាប់ភ្លាមៗមួយ រំពេច។

មន្ត្រីខាងលើបានឲ្យដឹងទៀតថា ក្រោយ ពេលកើតហេតុសមត្ថកិច្ចបានចុះទៅត្រួត ពិនិត្យនៅកន្លែងកើតហេតុនិងធ្វើកោសល្យវិច័យទៅលើសាកសពជនរងគ្រោះហើយសមត្ថកិច្ចបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ ដោយសាររៀលកៃដោយខ្លួនឯង ខណៈ បញ្ឈរកាំភ្លើងកែច្នៃសប់ខ្យល់មិនប្រយ័ត្ន បណ្ដាលឲ្យបុកចំកៃផ្ទុះត្រូវចំទ្រូងស្លាប់ ភ្លាមៗតែម្ដង។

សាកសពជនរងគ្រោះត្រូវបានសមត្ថ កិច្ចប្រគល់ឲ្យក្រុមគ្រួសារដើម្បីយកទៅ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ សហការី

m01-11-16-92


ចែករំលែក៖