ភ្នំពេញ ៖ នារីម្នាក់បេីករថយន្ដមួយ គ្រឿងម៉ាក MAZDA CX-3 ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកខឿនរង្វង់មូលបណ្តាលឲ្យរថយន្តក្រឡាប់ជាច្រើនជុំនិងបណ្តាលឲ្យនារីជាម្ចាស់រថយន្តរងរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកេីតឡេីងកាលពីវេលាម៉ោង១២:២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយមហា វិថីវិមានឈ្នះឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហើយគេឃើញរថយន្តបង្កម៉ាក MAZDA CX-3 ពណ៍សមួយគ្រឿងពាក់ ផ្លាក លេខ ភ្នំពេញ 2CB-6347 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវវិមានឈ្នះ ឈ្នះ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកខឿនរង្វង់មូលក្បែរវិមានឈ្នះឈ្នះ បណ្ដាលឲ្យរថយន្តក្រឡាប់ជាច្រេីនជុំចូលក្នុងដីឡូតិ៍មួយកន្លែងរងការខូចខាតធ្ងន់ធ្ងរ ចំណែកនារីនាក់បើកបររងរបួសស្រាលរួចគេចចេញគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ចុះមកធ្វើការវាស់វែងយករថយន្ដទៅរក្សាទុករង់ចាំការ ដោះស្រាយនៅពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច