ខេត្តសៀមរាប៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានល្បាត និងបានឃាត់ខ្លួនជនសង្ស័យ៦នាក់ សង្ស័យពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងជួញដូរនូវសារធាតុញៀន បញ្ជូនទៅតុលាការ ដើម្បីរក្សាសន្តិសុខសុវត្ថិភាពនាពិធីបុណ្យអុំទូកខាងមុខនេះ ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងសង្កាត់សាលាកំរើក និងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរង និងជាប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា ដើម្បីរក្សាសន្តិសុខសុវត្ថិភាពក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខនេះ ឲ្យមានភាពល្អប្រសើរ នគរបាលប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីកំលាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានស្រាវជ្រាវនិងស៊ើបអង្កេត ជាលទ្ធផល នៅក្នុងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យ ដែលពាក់ពន្ធ័នឹងគ្រឿងញៀន នៅសង្កាត់សាលាកំរើក និងសង្កាត់គោកចក ក្រុងខេត្តសៀមរាបបានចំនួន៦នាក់ យកមកសាកសួរបន្ថែម និងបានសម្រេចបញ្ជូនទៅមណ្ឌលកែប្រែ ចំនួន៣នាក់៖ ទី១ ឈ្មោះ ស៊ាន រស្មី ភេទប្រុស អាយុ១៩ឆ្នាំ ទី២ឥឈ្មោះនូ ទូច ភេទប្រុស អាយុ ១៩ឆ្នាំ ទី៣ ឈ្មោះ ផល ជីវន្ត័ ភេទប្រុស អាយុ១៩ឆ្នាំ ។
លោកបន្តថា ជនសង្ស័យពាក់ពន្ធ័សារធាតុញៀន៦នាក់ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្នុងនោះ មាន ទី១ឈ្មោះ ហឿង កៅអ៊ាក ភេទស្រី អាយុ២៧ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ទី២ណុល ឆៃយ៉ា ភេទប្រុស អាយុ១៥ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ទី៣ ស៊ី សុខសាញ់ ភេទប្រុស អាយុ១៧ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន ភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ទី៤ អិន អោង ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ទី៥ ទន់ សែ ភេទប្រុស អាយុ២០ឆ្នាំ ស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប និងទី៦ ឡាង គឹមឡេង ភេទប្រុស អាយុ១៧ ឆ្នាំ ស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិទក្សិណត្បូង សង្កាត់គោគចក ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនសង្ស័យត្រូវបាន កម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ ជានិរន្ដរ៍