ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Fordបេីកបុករថយន្តកាមរីបាឡែនរងការខួចខាតចេញថ្លៃជួសជុល៩០ដុល្លារដេីម្បីបញ្ចប់រឿង

ចែករំលែក៖

 

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្ត Ford មួយគ្រឿងរេចង្កូតទៅបុករថយន្តកាមរីបាឡែនបណ្តាលឲ្យរងការខូចខាតតែសំណាងមិនមានមនុស្សរងរបួស។ 

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៦។នៅតាមបណ្ដោយផ្លូវបេតុង ជាប់និងរបងវត្តសំរោងអណ្ដែត ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តកាមរីបាឡែនពាក់ស្លាកលេខភ្នំពេញ2AE-7499 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុង លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាក ford ពាក់ស្លាកលេខកម្ពុជា P-H-5689 បាន រេចង្កូតទៅបុកបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាក្រោយមកភាគីទាំងពីរបានព្រមព្រៀងគ្នាដោយខាងភាគីរថយន្តFordបានចេញសំណងចំនួន៩០០ ដុល្លារទៅឲ្យរថយន្ត Camaryបាឡែនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖