ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងអ្នកដាក់មងចាប់ត្រី ខណៈប្រទះឃើញសាសពបុរសម្នាក់ស្លាប់ក្នុងព្រែកទន្លេវៃគោកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង សង្ស័យស្រវឹងស្រាធ្លាក់ចូលទន្លេ ។
បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា សាកសពមានស្លៀកខោខូវប៊យ ជើងវែង ដោយមានខោខ្លី ពណ៌ក្រហម និងមានពាក់ខ្សែក្រវាត់ទាហាន ពាក់អាវដៃវែង ពណ៌ស មានអាយុប្រមាណជាង៣០ឆ្នាំ ។
ប្រភពបន្តថា តាមការពិនិត្យសាកសពជាជំហានដំបូងសង្ស័យថា បុរសខាងលើស្រវឹងស្រាហើយរអិលជើងធ្លាក់ចូលទឹកទន្លេតែម្ដង ខណៈសាកសពមានឈាមប្រឡាក់លើផ្ទៃមុខដោយបុកនិងទ្វារទឹកគល់ស្ពានតាហោមិនមែនជារឿងឃាតកម្មអ្វីនោះទេ ។
ប្រភពបន្តថា សពនេះទើបតែស្លាប់នៅយប់ថ្ងៃទី៣ខែវិឆ្ឆិការឆ្នាំ២០១៦ដោយមិនមានធុំក្លិនស្អុយនៅឡើយខណះដែលសមត្ថកិច្ចប្រកាសដល់គ្រួសារណាដែលបាត់សមាជិកសូមមកទំនាក់ទំនងមកនគរបាលក្រុងស្វាយរៀងព្រោះសពមិនមែនជាអ្នកក្រុងស្វាយរៀងអាចមកពីខេត្តផ្សេងដែលជាកីឡាករមកអ៊ំទូកផងដែរ ៕ យឹម សុថាន