ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋស្វាគមន៍ជនសង្ស័យចោរលួចម៉ូតូម្នាក់យ៉ាងចាស់ដៃបន្ទាប់ពីធ្វើសកម្មភាពហើយម្ចាស់គេទាន់

ចែករំលែក៖

ខេត្តត្បូងឃ្មុំៈ ជនសង្ស័យជាចោរលួចកាច់សោកម៉ូតូម្នាក់ ត្រូវបានប្រជាពលរដ្ឋនៅផ្សារសួង ស្វាគមន៍ម្នាក១ដៃ១ជើងចង់ដង្ហើមចង្រិត មុននឹងប្រគល់ទៅឲ្យសមត្ថកិច្ចនគរបាល បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពលួចកាច់សោកម៉ូតូគេហើយ តែមិនសម្រេចដោយសារម្ចាស់គេទាន់ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ ចំណុចភូមិសួង សង្កាត់សួង ក្រុងសួង មាន ខេត្តត្បូងឃ្មំុ។
លោក ឈន សុធន អធិការក្រុងសួងបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ចយ ពៅ ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ នៅភូមិពោង ឃុំទួលសូភី ស្រុកអូររាំងឪ បានធ្វើសកម្មភាពលួច យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ០១គ្រឿង របស់ជនរងគ្រោះឈ្មោះ ប៉ែន ស្រស់ ភេទស្រី អាយុ៤៧ឆ្នាំ ជាតិខ្មែរ នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង។

លោកបន្តថា ពេលជនសង្ស័យកំពុងធ្វើរសកម្មភាព ក៏ត្រូវម្ចាស់គេទាន់ហើយ ក៏ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងផ្សារជួយចាប់ ហើយក៏ស្វាគមន៍ម្នាក់១ដៃ១ជើងបណ្តាលឲ្យរងរបួសយ៉ាងដំណំផងដែរ។

បច្ចុប្បន្នករណីនេះសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាន នគរបាលក្រុងសួងដើម្បីចាត់ការតាមនីតិវិធី ៕ វណ្ណះ

1 2 3 4


ចែករំលែក៖