ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត MBW របស់ជនបរទេស៣នាក់បើកលឿនបុកម៉ូតូរបួសធ្ងន់២នាក់ បើករត់ទាំងបែកធុងទឹករហូតទាល់តែឆេះនៅលើស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ : ជនជាតិបរទេស៣នាក់ ធ្វើដំណើរដោយរថយន្តម៉ាក BMW ស៊េរីទំនើប បានបើកបរយ៉ាងលឿន ទំនងជាស្រវឹង រ៉េពេញផ្លូវទៅបុកជាមួយម៉ូតូបុរស២នាក់ទាំងកំរោល បណ្តាលអោយរងរបួសធ្ងន់ ហើយរថយន្តបង្ករដែលបើកបរដោយជនបរទេស ព្យាយាមរត់គេទាំងរថយន្តបែកធុងទឹកកំដៅ រហូតដល់លើស្ពានជ្រោយចង្វារ ទើបរថយន្តហុយផ្សែងបង្កទៅជាអណ្តាតភ្លើងឆេះឡើងសន្ធោរសន្ធៅ តែមិនបណ្តាលអោយជនបរទេសទាំង៣នាក់គ្រោះថ្នាក់នោះទេ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះកាលពីវេលាម៉ោង០០និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ៤៧ ខាងជើងវត្តភ្នំ មុខមន្ទីរពេទ្យកេតុមាលា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយបានបើករត់ រហូតដល់លើស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វាត្រើយខាងកើត ទើបរថយន្តឈប់ ។

យោងតាមក្រុមអ្នកសារពត៍មានដែលឃើញហេតុការណ៍ផ្ទាល់ បានឲដឹងថា នៅមុនពេលកើតហេតុ គឺមានករណីរថយន្តបុកឡើងរង្វង់មូលព្រហ្មមុខបួនជ្រោយចង្វា ទើបក្រ្មុមអ្នកយកពត៍មានយើងបានធ្វើដំណើរចេញទៅយករឿងនោះ ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវមកដល់ផ្លូវ ៤៧ ខាងជើងវត្តភ្នំ មុខមន្ទីរពេទ្យកេតុមាលា ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក BMW ពណ៍ពាក់ស្លាកលេខ 2AK-5772 បើកបរដោយជនបរទេសម្នាក់ រួមដំណើរ២នាក់ទៀត តាមបណ្តោយផ្លូវ ៤៧ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនមួយយ៉ាងលឿនហើយរ៉េ ខណៈនោះក៏មានស្ត្រីម្នាក់ដើរឆ្លងផ្លូវពីលិចទៅកើត ជាហេតុធ្វើរថយន្តកំពុងតែលឿន ប៊ួងចង្កូតគេច ពីស្ត្រីនោះ បណ្តាលអោយជ្រុលទៅបុកម៉ូតូបុរស២នាក់ទាំងកំរោលលាន់ដូចរន្ទះ ហោះធ្លាក់មកលើថ្នល់ បណ្តាលអោយរបួសធ្ងន់បាត់មាត់បាត់កតែម្តង ហើយរថយន្តបានរឺយ៉ែរ ថយក្រោយរួចបើករត់ ទាំរថយន្តបែកកង់មុខខាងឆ្វេង ដាច់កាងមុខ និងបែកធុងទឹកកំដៅ។

ឃើញដូច្នេះ អ្នកយកពត៍មានបានជិះម៉ូតូតាមពីក្រោយផងនិងបានបោះដៃប្រាប់តាមវិទ្យុទាក់ទៅសមត្ថកិច្ចអោយជួយស្ទាក់ ទៅតាមរថយន្តដែលកំពុងបើករត់ តែរថយន្តនៅតែព្យាយាមរត់ ទាំងភ័យ រហូតដល់ចំណុចលើស្ពានជ្រោយចង្វារ ខាងកើត ទើបរថយន្ត កុបប៉េ ម៉ាស៊ីនទៅលែងរួចហើយភ្លាមនោះជនបរទេស ទាំង៣នាក់បានចេញពីរថយន្តគេចខ្លួនបាត់ម្នាក់ជាអ្នកបើករថយន្ត ហើយ២នាក់ទៀតឃាត់បាន។

ក្រោយពីឃាត់បានហើយ មួយសន្ទុះក៏មានផ្សែងធំក្លិនឈ្ងៀមស្រាប់តែលេចចេញមានអណ្តាតភ្លើងឆេះឡើងបន្តិចម្តងរហូតសន្ធោរសន្ធៅតែម្តង ទើបមានសមត្ថកិច្ចប៉ូលីសជ្រោយចង្វារម្នាក់ ព្រះនាម 15 Z យកបំពង់ពន្លត់មកបាញ់តែមិនបានរលត់ ក៏បានសុំជំនួយពីរថយន្តពន្លត់ ។ ក៏មានរថយន្ត២គ្រឿងចេញមកជួយ ទី១របស់ខណ្ឌជ្រោយចង្វារ និងមួយគ្រឿងទៀតខណ្ឌដូនពេញ មកបាញ់ទើបរលត់ទៅវិញ១០០ភាគរយ ក្នុងហេតុការនេះគេឃើញមានវត្តមានលោកអធិការនគរបាលខណ្ឌដូនពេញ ជួយអន្តរាគមន៍ផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានមកវាស់វែងម៉ូតូនៅកន្លែងកើតហេតុ និងឃាត់ខ្លួនជនបរទេស២នាក់ ព្រមទាំងស្ទួតយករថយន្តដែលបង្ករបន្ទាប់ពីឆេះខ្ទេចយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយ ៕ សុខាសែនជ័យ

image2 image1


ចែករំលែក៖