ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនគេចសត្វគោដួលបោកក្បាលស្លាប់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ បន្ទាប់ពីរួបគេបានជិះម៉ូតូម៉ាកឌូកមួយគ្រឿង ក្នុងល្បឿនលឿនហើយបានគេចពីសត្វគោដែលដើរឆ្លងផ្លូវ រួចក៏ជ្រុលដួលបោកក្បាលទៅនឹងថ្នល់ កាលពីវេលាម៉ោង២២ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវកប់ស្រូវ ភូមិជម្ពូវ័ន សង្កាត់ចេាមចៅ ខណ្ឌពេាធិ៍សែនជ័យ ។

ជនរងគ្រេាះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ភេទប្រុស អាយុប្រហែល25ឆ្នាំជិះម៉ូតូមា៉ក DUK ពណ៌ខ្មៅ លាយលឿង ពាក់ស្លាកលេខ កំពង់ស្ពឺ ១F៧០៣៤ ។

បើតាមសាក្សី ដែលនៅកន្លែងកើតបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូធ្វើដំណើរពីជើងទៅត្បូងយ៉ាងលឿនពេលមកដល់កន្លែងកើតហេតុក៏បានគេចសត្វគោ ដែលម្ចាស់លែងឲ្យដើរពាស់វាល ពាស់កាលមិនចាំចាប់ចងពេលយប់ងងឹង ហើយបានចាប់ហ្វ្រាំងបង្ខំធ្វើឲ្យជ្រុលដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងបានស្វះស្វែងរកសាច់ញាតិដើម្បីមកទទួលសពយកទៅធ្វើបុណ្យ ។ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនគបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំក្រុមគ្រួសារយកឯកសារពាក់ព័ន្ធយកទៅវិញ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖