ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោម៣នាក់ពាក់ពន្ធ័នឹងករណីឃាដកម្មយកជនរងគ្រោះមកទម្លាក់នៅព្រែកទន្លេវៃគោ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ ក្នុងចំណោម៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញស្នងការនគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅស្រុកចន្ទ្រា ពាក់ពន្ធ័នឹងករណីឃាដកម្ម ដោយយកជនរងគ្រោះទម្លាក់នៅព្រែកទន្លេវៃគោ ក្រុងស្វាយរៀង ធ្វើអោយមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

យោងតាមសមត្ថកិច្ចនគរបាលខេត្តបានអោយដឹងថា ក្រោយពីសមត្ថកិច្ចជំនាញ បានធ្វើការស៊ើបអង្កេតករណី សាកសពអណ្ដែតទឹកកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ម៉ោង ០៨និង១០ព្រឹក ក្នុងទន្លេវែគោ ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង  សមត្ថកិច្ចជំនាញបានរកឃើញ សាក សពនេះ ជាជនជាតិវៀតណាម  មានឈ្មោះ  ឡេ វ៉ាន់ទ្រុង អាយុ ៣៣ ឆ្នាំ ប្រុស រស់នៅឃុំមីគ្វីតី ស្រុកឌឹកវ៉េ ខេត្តឡុងអាន តាមការពិនិត្យរបស់ក្រុមការងារបច្ចេកទេស និងគ្រូពេទ្យ ជំនាញសន្និដ្ឋានថា ស្លាប់ដោយករណីឃាតកម្ម ។

ប្រភពបន្តថា សមត្ថកិច្ចពាក់ព័ន្ធបានស្រាវជ្រាវរហូតនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ០៧និង១០នាទី ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ០២ នាក់៖ ១- ឈ្មោះសួស ចាន់រ៉ា (ហៅងោយ) ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ។ ២- ឈ្មោះឆា ក្រី ភេទប្រុស  អាយុ២៩ឆ្នាំមានទីលំនៅ ភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្ទ្រា ។

តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា បក្ខពួករបស់គេមានគ្នាចំនួន៣នាក់ បានធ្វើសកម្មភាព ចាប់ ជនរងគ្រោះដាក់ក្នុងរថយន្ត នៅចំណុចមុខ កាស៊ីណូដាលីន  ស្ថិតនៅក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយដឹកយកមកវាយឲ្យសន្លប់រួចបោះ ក្នុងទឹកទន្លេវ៉ៃគោ  ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង នាវេលាម៉ោង ០១និង១០នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់កំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់ និងកំពុងតាមរកចាប់ខ្លួនជន សង្ស័យ១នាក់ទៀតយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ យឹម សុថាន

1 2 4 6


ចែករំលែក៖