ភ្នំពេញ ៖ ស្រ្តីចំណាស់ម្នាក់រត់ទៅប្តឹងប៉ូលិស សុំឲ្យជួយអន្តរាគមន៍បន្ទាប់ពីបានប្តី ហេងស៊យបានវាយដណ្តើមយកម៉ូតូ និងលុយជាង១ពាន់ដុល្លារ ព្រមទាំងទូរស័ព្ទ បានហើយ គេចខ្លួនបាត់ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួល ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្រ្តីខាងលើមាន ឈ្មោះ កែវ សុផា អាយុ៤២ឆ្នាំ មុខរបរ លក់ទិញមាន់ កំពត ភ្នំពេញ មានទីលំនៅ ស្រុកអង្គជ័យ ខេត្តកំពត ។ ចំណែកប្តី មានឈ្មោះ លី កិ អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ក្រោយពីលែងលះគ្នា គ្រាន់តែដឹងថា ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ មានស្រុកកំណើត ខាងខេត្តព្រៃវែង ។
តាមស្រ្តីរងគ្រោះបានឲ្យដឹងថា គាត់បានប្តីខាងលើមិនបានរៀបការឡើយ តែបានលែងលះគ្នាអស់រយះពេល៣ខែមកហើយ រហូតមកដល់រសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីគាត់មកពីស្រុក ដើម្បីទារលុយ ម៉ូយលក់មាន់នៅភ្នំពេញ ស្នាក់នៅផ្ទះអ្នកស្គាល់គ្នា ក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ស្រាប់តែលេចមុខ ប្តីហេងស៊យ មកវាយ ដណ្តើមយកម៉ូតូ លុយកាក់បានហើយរត់គេចខ្លួនបាត់ ។ សម្ភារៈបាត់បង់ដោយសារប្តីហេងស៊យ វាយយកទៅបាត់ ម៉ូតូ ហុងដា សេ១០០ សេរី៩៩ ពណ៌ខ្មៅមួយគ្រឿង លុយជាង១ពាន់ដុល្លារ និងទូរស័ព្ទដៃមួយគ្រឿង ។
ក្រោយកើតហេតុ ស្រ្តីរងគ្រោះរត់ទៅប្តឹងប៉ូលិស ប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕ សុខាសែនជ័យ