ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្ស២នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សចំនួន២នាក់ បានរងរបួសបន្ទាប់ពីពួកគេជិះម៉ូតូ២គ្រឿងលឿនបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័ហ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FH-8644 ធ្វើដំណើរពីកើតទៅលិចល្បឿនលឿន ហើយព្យាយាមបើកវ៉ាជែងរថយន្តខាងមុខ តែមិនទាន់ផុតផង ស្របពេលដែល មូ៉តូ ម៉ាក សុ៊យហ្សុ៊យគីនិច ពណ៌ស លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1FV-4761 បើកដោយបុរសម្នាក់មានឈ្មោះសួង វីរៈ អាយុ២២ឆ្នាំ មានស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវ បើកច្រាសទិស មិនឲ្យជែងព្យាយាមបើកមកដែរ បុកគ្នាទល់មុខពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់សងខាង ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកមូ៉តូ២គ្រឿងត្រូវបាន សមត្ថកិច្ចដឹកយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖