ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខណ្ឌដូនពេញបង្ក្រាបល្បែង​កន្ទុយលេខដុះស្លែ ​និងឃាត់ខ្លួន​ស្រ្តី២នាក់ ​

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានបន្តប្រតិបត្តិការចុះទៅបង្ក្រាបល្បែងកន្ទុយលេខមួយកន្លែងដុះស្លែ ដោយឃាត់ខ្លួនស្រ្តី២នាក់ ជាក់ស្តែងដកហូតវត្ថុតាំងជាក់ស្តែងមានលុយសរុបជាង៥០០ដុល្លារ និងឧបករណ៍ម៉ាស៊ីនហ្វាក់,ក្រដាស់កត់កន្ទុយលេខ; ក្រោយបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ និង លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ឲ្យបង្ក្រាបល្បែងស៊ីសងតាមមូលដ្ឋានទាំងនោះឲ្យអស់ពីមូលរបស់ខ្លួន ។

លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ការបង្ក្រាបល្បែងស៊ីសងមួយនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ច្រកឌឿងហែមគីម ស៊ឺង ផ្លូវលេខ១៤៤ ភូមិ៧ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវចាប់ខ្លួនរួមមាន៖ ទី១-ឈ្មោះ ជា ប៊ុនណាត ភេទស្រីអាយុ68ឆ្នាំ ជនជាតិខែ្មរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ១២២E២Z ផ្លូវលេខ ១៣០ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (អ្នកទទួលកត់ឆ្នោត) និងទី២-ឈ្មោះ អ៊ឹងស្រីមុំ ភេទស្រី អាយុ50ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៣៥ ផ្លូវ លេខ១៤៤ សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ ។ ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យមាន ៖ លុយ ១៨១ដុល្លារ, ១៣៥០,០០០ រៀល, ម៉ាស៊ីនហ្វាក់ចំនួន១គ្រឿង, ម៉ាស៊ីនគិតលេខចំនួន២គ្រឿង, ក្រដាស់កត់ភ្នាល់លេខឆ្នោតមួយចំនួន, ក្រដាស់ចេញលទ្ធផលឆ្នោតមួយដុំ រួមទាំងទូរស័ព្ទដៃចំនួន២គ្រឿងផងដែរ ។

បច្ចុប្បន្នស្រ្តីសង្ស័យ២នាក់រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ស តារា

img_3456 img_3449 img_3451 img_3452 img_3455


ចែករំលែក៖