ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ឈើដួលរលំសង្កត់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារកាប់ដើមឈើមួយដើមធំដួលរលំសង្កត់ ខណៈដែលជនរងគ្រោះ និងកូនបានទៅកាប់ដើមឈើរុករានដីព្រៃខុសច្បាប់ ប៉ុន្តែជាអកុសល ក៏ត្រូវដើមឈើដួលរលំសង្កត់ស្លាប់តែម្តង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងព្រៃត្រង់ចំណុចស្ទឹងខៀវ UTM លេខ (76300.52420) ស្ថិតក្នុងភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអាជ្ញាធរបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សោម ច្រឹក ភេទប្រុស អាយុ៤៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ ស្រុកកំណើតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ប្រភពខាងលើបន្តថា មូលហេតុដែលជនរងគ្រោះស្លាប់ ខណៈដែលជនរងគ្រោះ និងកូនបានទៅចំណុចកើតហេតុ ហើយបានកាប់ដើមឈើក្នុងគោលបំណងរុករានដីព្រៃ ប៉ុន្តែជាអកុសលត្រូវបានដើមឈើមួយដើមធំរលំ ហើយមែកវាយចំក្បាលជនរងគ្រោះបណ្តាលឲ្យផុងលលាដ៍ក្បាលប្រកាច់ស្លាប់ក្នុងថ្លុកឈាមមួយរំពេច។

ប្រភពដដែលបន្តទៀតថា ក្រោយនគរបាលទទួលបានព័ត៌មាននេះ កម្លាំងជំនាញបានសហការគ្នាចុះដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ខ្ពស់ លទ្ធផលឃើញថា ជនរងគ្រោះពុំឃើញមានស្លាកស្នាមអ្វីគួរអោយសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាត់កម្មនោះទេ ដូច្នេះជនរងគ្រោះពិតជាអាចស្លាប់ដោយសារដើមឈើរលំ ហើយមែកបានវាយបោកចំក្បាលបណ្តាលឲ្យផុងលលាដ៍ស្លាប់ ព្រោះមានដើមឈើមួយដើមធំដួលរលំពិតប្រាកដ ហើយដើមឈើមួយដើមធំនេះ គឺជនរងគ្រោះ និងកូនបានកាប់ដោយខ្លួនឯង ។

សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន

se-2 se se-1


ចែករំលែក៖