ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ២០១៦ មានករណីចងកសម្លាប់ខ្លួនឯង២កន្លែងផ្សែងគ្នា ក្នុងមូលដ្ឋានខណ្ឌដង្កោ។
សមត្ថកិច្ចប្រាប់ថា ករណីទី១ បុរសម្នាក់បានចងកសម្លាប់ខ្លួន ទាំងមិនដឹងពីមូលហេតុ នៅវេលាម៉ោង ៧ ព្រឹក ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៦ ស្ថិតនៅក្នងបុរីលឹមឈាងហ៊ាក់ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ និងទី២ ស្រ្ដីវ័យចំណាស់ម្នាក់ បានសម្រេចចិត្តចងក សម្លាប់ខ្លួន ព្រោះដោយសារដឹងថា ខ្លួនមានជំងឺច្រើន បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នង ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពបន្តថា សពជនរងគ្រោះទាំង២នាក់ខាងលើ ត្រូវគេស្គាល់ទី១ មានឈ្មោះ សេន យឿន ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់ក្នងបុរីលឹមឈាងហ៊ាក់ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ហើយមានស្រុកកំណើតនៅភូមិតាហ៊ ឃុំតាកូវ ស្រុកកំពុងត្របែក ខេត្តព្រៃវែង។ ចំណែកម្នាក់ទៀត មានឈ្មោះ អៀង ហួយ ភេទស្រី អាយុ ៦៥ ឆ្នាំ មានមុខរបរនៅផ្ទះ រស់នៅក្នង ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានធ្វើកោសល្យវិច័យយសព ដោយខាងសមត្ថកិច្ចជំនាញបានប្រាប់ថា បុរស និងស្ត្រី ទាំង២នាក់ខាងលើ ពិតជាស្លាប់ដោយសារការចងកពិតប្រាកដមែន ។ បន្ទាប់ពីពិនិត្យរួចរាល់ ខាងសមត្ថកិច្ចបានធ្វើលិខិតប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមទំនៀមទំលាប់ប្រពៃណី៕ ជីម ភារ៉ា ដង្កោ