ភ្នំពេញៈ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍សហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យនៅចំណុចភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៦ព្រឹក ជាលិទ្ធិផលឃាត់ខ្លួនជនបរទេសប្រុសស្រីចំនួន៣២នាក់ ក្នុងនោះមានស្រី១០នាក់ ជាជនជាតិវៀតណាម ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានត្រួតពិនិត្យឃើញមានជនបរទេសចំនួន៣២នាក់ ក្នុងនោះមានស្រី១០នាក់ ជាជនជាតិវៀតណាម(គ្មានលិខិតឆ្លងដែន)ផងដែរ ។
ក្រោយប្រតិបត្តិការ ជនបរទេសទាំងអស់នោះ ត្រូវបានបញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តតាមនីតិវិធី ៕ស តារា